វិភាគ៖ ដំណោះស្រាយសង្រ្គាម អាចចេញលទ្ធផលវិជ្ជមាន ក្រោយពី ប្រធានាធិបតីចិន ចេញមុខ និយាយជាមួយពូទីន ឱ្យចរចារ ជាមួយអ៊ុយក្រែន, នេះបើតាមការលើកឡើងរបស់អ្នកតានសភាពការណ៍នយោបាយអន្តរជាតិ នៅកម្ពុជា បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល។
អ្នកវិភាគ បានលើកឡើងថា វត្តមាននិងសំដីរបស់លោក ស៊ី ជិនពីង គឺពិតជាមានទឹកមាត់ប្រៃ ជាមួយ លោក ពូទីន នោះក៏ដោយសារ ចិន ជាសមាជិកអចិន្រ្តៃយ៍ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ខណៈប្រទេសបីទៀត គឺអាមេរិក អង់គ្លេស និងបារាំង ជំទាស់នឹងការធ្វើសង្រ្គាមរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន។
មហាធំទាំង៣នៃក្រុមប្រឹក្សាសន្តិសុខ (អ.សប.) ក្នុងចំណោម៥ (ចិន និងរុស្ស៊ី) ក៏ដូចណាតូ អ៊ីយ៉ូ បានជំទាស់និងប្រតិកម្មយ៉ាងខ្លាំងក្លា លើរុស្ស៊ី ជាមួយនឹងទណ្ឌកម្មសេដ្ឋកិច្ច និងផ្តាច់ទំនាក់ទំនង។
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
