បរទេស៖ កងទ័ពអាកាសរបស់កោះតៃវ៉ាន់បានប្រញាប់ប្រញាល់ហោះប្រដេញព្រមានយន្តហោះយោធាចិនចំនួន ៩គ្រឿង ដែលបានចូលក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន (ADIZ) ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រទេសរុស្ស៊ីបានឈ្លានពានប្រទេសអ៊ុយក្រែន ដោយទីក្រុងតៃប៉ិមានការភ័យខ្លាចថា វិបត្តិនេះអាចជំរុញទីក្រុងប៉េកាំងឱ្យបង្កើនសម្ពាធលើឬសូម្បីតែនឹងអាចវាយប្រហារកោះនេះ។
យោងតាមសារព័ត៌មាន The Independent ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ប្រទេសចិនដែលអះអាងថា ដែលជាកោះតៃវ៉ាន់គ្រប់គ្រងដោយខ្លួនឯងថាជាទឹកដីរបស់ខ្លួន គឺបានបង្កើនយុទ្ធនាការបំភិតបំភ័យយោធាប្រឆាំងនឹងកោះនេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយតែងតែហោះហើរយន្តហោះចូលទៅក្នុង ADIZ របស់ខ្លួន។
ក្រសួងការពារជាតិបាននិយាយថា បេសកកម្មចុងក្រោយនេះពាក់ព័ន្ធនឹងយន្តហោះចម្បាំង J-16 របស់ចិនចំនួន ៨គ្រឿង និងយន្តហោះឈ្លបយកការណ៍ Y-8 មួយគ្រឿង ហើយជាការឆ្លើយតប យន្តហោះចម្បាំងកោះតៃវ៉ាន់ត្រូវបានបញ្ជូនឡើងដើម្បីព្រមានយន្តហោះចិន និងមីស៊ីលការពារដែនអាកាសត្រូវបានដាក់ពង្រាយដើម្បី “តាមដានសកម្មភាព” ៕ប្រែសម្រួលៈ ណៃ តុលា