Breaking៖ វិមានក្រឹមឡាំងរបស់រុស្ស៊ី នៅថ្ងៃសុក្រនេះ បាននិយាយថា ប្រធានាធិបតីគឺលោក វ្ល៉ាឌីមៀ ពូទីន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបញ្ជូនគណៈប្រតិភូ ទៅកាន់រដ្ឋធានី Minsk នៅប្រទេសបេឡារុស ដើម្បីពិភាក្សាជាមួយអ៊ុយក្រែន ខណៈដែលកងកម្លាំងរុស្ស៊ី ចូលទៅជិតទីក្រុងគៀវ នៅថ្ងៃទីពីរនៃការលុកលុយរបស់ទីក្រុងម៉ូស្គូ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP នៅមុននេះបន្តិច។
អ្នកនាំពាក្យរបស់ពូទីន លោក Dmitry Peskov បាននិយាយថា មេដឹកនាំរុស្ស៊ី “ត្រៀមខ្លួន” ដើម្បីបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ “សម្រាប់កិច្ចពិភាក្សា ជាមួយគណៈប្រតិភូអ៊ុយក្រែន” ទៅកាន់ទីក្រុង Minsk ដែលជាទីក្រុងម្ចាស់ផ្ទះសម្រាប់កិច្ចចរចាសន្តិភាព និងកិច្ចព្រមព្រៀងពីមុន៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
