ព័ត៌មានអន្តរជាតិ

Breaking: សេតវិមាន មិនបាន “បដិសេធការទូត ជារៀងរហូត” ជាមួយរុស្ស៊ីទេ!

" "

Breaking: លោកស្រី ចេន ភ្សាគី ( Jan Psaki) អ្នកនាំពាក្យសេតវិមាន បាននិយាយថា សេតវិមាន មិនបាន “បដិសេធការទូត ជារៀងរហូត” ជាមួយរុស្ស៊ីនោះទេ, នេះបើតាមការផ្សាយ របស់ FOX News នៅមុននេះបន្តិច។

Psaki បាននិយាយបែបនេះ ក្នុងអំឡុងពេល សន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់សេតវិមាន នៅថ្ងៃសុក្រនោះទេ។

" "

Psaki ក៏ត្រូវបានសួរថា ហេតុអ្វីបានជាប្រធានាធិបតី បៃឌិន និងប្រធានាធិបតីរុស្ស៊ី លោក ពូទីន មិននិយាយរកគ្នាអីចឹង?

" "

អ្នកស្រី បានឆ្លើយថា “ដោយសារតែ (ពូទីន) ឈ្លានពានប្រទេសដែលមានអធិបតេយ្យ” ។

ប្រែសម្រួលដោយ៖ សយ សុភា

To Top