Update: អ្នកកាសែត AFP ម្នាក់បាននិយាយថា ការបាញ់កាំភ្លើងយន្ត និងការផ្ទុះបានអង្រួនទីក្រុង Kharkiv នៅពេលដែលការប្រយុទ្ធគ្នា តាមដងផ្លូវបានផ្ទុះឡើង បន្ទាប់ពីកងកម្លាំងឈ្លានពានរបស់រុស្ស៊ី បានវាយលុកចូលទៅក្នុងទីក្រុង។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។
បំណែករថពាសដែករុស្ស៊ីមួយគ្រឿង បានឆាបឆេះនៅតាមផ្លូវមួយ និងជាច្រើនទៀត ត្រូវបានគេបោះចោល។
ប្រែសម្រួលដោយ៖ សយ សុភា
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									