ព័ត៌មានអន្តរជាតិ

Update: UN៖ មនុស្សជាង ២០០.០០០នាក់ ភៀសខ្លួនចេញពី ប្រទេសអ៊ុយក្រែន


ហ្សឺណែវ៖ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បាននិយាយថា ចំនួនចុងក្រោយបំផុតនៃជនជាតិអ៊ុយក្រែន ដែលមកដល់ប្រទេសជិតខាង ឥឡូវនេះមានលើសពី ២០០.០០០នាក់។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​អាមេរិកាំង AP (Associated Press) នៅមុននេះបន្តិច។

ឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន បាននិយាយនៅលើ Twitter ថាចំនួនអ្នករត់ភៀសខ្លួន ដែលចូលឈ្លានពានរបស់ទាហានរុស្ស៊ី កំពុងផ្លាស់ប្តូរឥតឈប់ឈរ ហើយការអាប់ដេតមួយផ្សេងទៀត នឹងត្រូវចេញផ្សាយ នៅថ្ងៃអាទិត្យក្រោយ។

ការប៉ាន់ប្រមាណរបស់ទីភ្នាក់ងារនេះ កាលពីថ្ងៃសៅរ៍ គឺថាយ៉ាងហោចណាស់ ១៥០.០០០ នាក់បានភៀសខ្លួនចេញពីអ៊ុយក្រែន ទៅកាន់ប្រទេសប៉ូឡូញ និងប្រទេសផ្សេងទៀត រួមទាំងហុងគ្រី និងរូម៉ានី។

រដ្ឋាភិបាលប៉ូឡូញ បាននិយាយកាលពីថ្ងៃសៅរ៍ថា ជនជាតិអ៊ុយក្រែនជាង ១០០.០០០ នាក់ បានឆ្លងកាត់ព្រំដែនប៉ូឡូញ-អ៊ុយក្រែនក្នុងរយៈពេល ៤៨ម៉ោងតែម្នាក់ឯង៕


To Top