ព័ត៌មានអន្តរជាតិ

Update: វីដេអូបង្ហាញ ការឆាបឆេះឃ្លាំងស្តុកប្រេង នៅទីក្រុង Vasilkov  និងឆេះប្រេងម៉ាស៊ូតអស់ ២០០តោន នៅ Lugansk

បរទេស៖ វីដេអូឃ្លីបមួយដែលត្រូវបានផ្សព្វផ្សាយ យ៉ាងទូលំទូលាយដោយប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន ដែលបានរាយការណ៍ថា អគ្គីភ័យកំពុងឆាបឆេះនៅឃ្លាំង ស្តុកប្រេងក្នុងទីក្រុង Vasilkov ដែលមានទីតាំងនៅភាគនិរតី នៃទីក្រុងគៀវ។ 

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងសារដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម រដ្ឋបាលក្រុងគៀវបានអំពាវនាវ ដល់អ្នកស្រុកឱ្យបិទទ្វារបង្អួចរបស់ពួកគេ ដោយព្រមានអំពីការរីករាលដាល នៃផ្សែងពុលនៅក្នុងតំបន់ជុំវិញភ្លើង។ ទីក្រុង Vasilkov គឺជាផ្ទះរបស់មូលដ្ឋានទ័ពអាកាសអ៊ុយក្រែន។ 

វីដេអូឃ្លីបមួយទៀត ត្រូវបានគេរាយការណ៍ថា បង្ហាញពីការឆាបឆេះឃ្លាំងស្តុកប្រេងមួយកន្លែង នៅក្នុងទីក្រុង Rovensky ក្នុងសាធារណរដ្ឋប្រជាមានិត Lugansk ដែលថ្មីៗនេះត្រូវបានទទួលស្គាល់ ដោយប្រទេសរុស្ស៊ី។ អ្នកតំណាង LPR បានប្រាប់សារព័ត៌មាន RIA Novosti នៅថ្ងៃអាទិត្យថា ប្រេងម៉ាស៊ូតប្រហែល 200 តោននៅតែបន្តឆេះនៅក្នុងទីក្រុង ដោយអះអាងថា រោងចក្រនេះ ត្រូវបានរញ្ជួយដោយការផ្ទុះចំនួន២៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top