ព័ត៌មានអន្តរជាតិ

Breaking News: ជប៉ុន ចេញមុខ តាមបច្ចិមប្រទេស ដាក់ទណ្ឌកម្មលើ រុស្សី

" "

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និយាយថា ប្រទេសជប៉ុនសម្រេចចិត្តចូលរួមជាមួយ សហរដ្ឋអាម៉េរិក និង EU ក្នុងការចូលរួមកាត់ផ្តាច់បណ្តាញ ប្រព័ន្ធធនាគារអន្តរជាតិ SWIFT របស់ ប្រទេស រុស្សី ដើម្បីដាក់ទណ្ឌកម្មប្រឆាំងនឹង ប្រទេសរុស្សី ដែលចូលលុកលុយប្រទេស អ៊ុយក្រែន។

លោក Kishida បានប្រាប់អ្នកសារព័ត៌មានថា ជប៉ុន នឹងធ្វើការបង្កកទ្រព្យសម្បត្តិ របស់លោក ពូទីន និងមន្ត្រីជាន់ខ្ពស់រុស្សីជាច្រើនទៀត ខណៈពេលដែលជប៉ុនបានផ្តល់ជំនួយមនុស្សធម៌ទៅកាន់អ៊ុយក្រែន ដែលគិតជាទឹកប្រាក់ប្រមាណជា ១០០លានដុល្លារ។

" "
To Top