បរទេស៖យោងតាមការចេញផ្សាយរបស់ RT.com កាលពីយប់ថ្ងៃអាទិត្យនេះ បានឲ្យដឹងថាមេដឹកនាំ បេឡារូសបានធ្វើការអំពាវនាវសុំឲ្យលោកខាងលិច ក្នុងការអត់ធ្មត់បន្តិច ចំពោះការសម្រេចចិត្តទាំងឡាយរបស់ខ្លួន ក្នុងការបន្តដាក់ទណ្ឌកម្មនិងសំពាធទៅ លើរដ្ឋាភិបាលទីក្រុងមូស្គូ។
ប្រធានាធិបតីបេឡារូសលោក Alexander Lukashenko បានធ្វើការព្រមានថាទណ្ឌកម្មទាំងឡាយ ដោយលោកខាងលិចប្រឆាំងទៅនឹងរដ្ឋាភិបាលទីក្រុងមូស្គូនឹងអាច ក្លាយទៅជាកត្តាជម្រុញឲ្យរុស្សីចូល ទៅក្នុងសង្គ្រាមលោកលើកទី៣ជាមិនខាន។
លោកបន្តបែបនេះថា មកដល់ពេលនេះមានកិច្ចពិភាក្សាជាច្រើនដែលសុទ្ធតែចាំបាច់ ត្រូវតែធ្វើឡើងដូចជាទៅលើទណ្ឌកម្មលើវិស័យធនាគារហ្គាសប្រេងធនាគារ SWIFT ហើយទាំងនេះ កំពុងរុញច្រានឲ្យកើតឡើងជាសង្គ្រាមលោកទី៣ ជាមិនខានហើយចុងក្រោយ សង្គ្រាមនុយក្លេអ៊ែរ គឺជាជម្រើសចុងក្រោយបំផុតមួយជាមិនខាន៕
ប្រែសម្រួល៖ស៊ុនលី