ព័ត៌មានអន្តរជាតិ

Update៖ អ៊ុយក្រែន បញ្ជាក់ថា ជនស៊ីវិលជាង ៣៥០នាក់ស្លាប់បាត់បង់ជីវិត ចាប់តាំងពីការផ្ទុះសង្គ្រាម

គៀវ៖ ប្រភពពីក្រសួងការពារជាតិអ៊ុយក្រែន បានឲ្យដឹងថា ជនស៊ីវិលអ៊ុយក្រែនចំនួន ៣៥២នាក់បានស្លាប់ អំឡុងពេលការវាយប្រហារដោយរុស្ស៊ី ក្នុងនោះមានក្មេង ១៤នាក់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន AP។

ប្រពភបានឲ្យដឹងទៀតថា មនុស្សចំនួន ១៦៨៤នាក់ ក្នុងនោះមានក្មេង ១១៦នាក់ ត្រូវរងរបួស ក្រសួងការពារជាតិអ៊ុយក្រែន មិនបានផ្ដល់ព័ត៌មានលម្អិត ចំពោះការស្លាប់ និងរបួសលើកងម្លាំងអ៊ុយក្រែន នោះឡើយ។

ជាមួយគ្នានេះដែររុស្ស៊ី បានអះអាងថា កងទ័ពរបស់ខ្លួនបានវាយប្រហារ កំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធ យោធារបស់អ៊ុយក្រែន ហើយបញ្ជាក់ថា ជនស៊ីវិលអ៊ុយក្រែន នឹងមិនស្ថិតក្នុងគ្រោះថ្នាក់នោះឡើយ។

នៅក្នុងនោះដែររុស្ស៊ី ក៏មិនបានបញ្ចេញព័ត៌មាន ស្ដីពីការស្លាប់ និងរបួសរបស់កងទ័ពខ្លួនដែរ ដោយគ្រាន់តែបង្ហាញថា កងទ័ពរបស់ខ្លួនបានស្លាប់ និងរបួស ដោយមិនបញ្ជាក់ពីតួលេខណាមួយឡើយ ៕

ប្រែសម្រួលដោយ ឈូក បូរ៉ា

To Top