ព័ត៌មានអន្តរជាតិ

Update: អូស្ត្រាលី នឹងផ្តល់ឧបករណ៍យោធា ដ៍សាហាវ ដល់អ៊ុយក្រែន

ទីក្រុង CANBERRA ប្រទេសអូស្ត្រាលី — អូស្ត្រាលីនឹងផ្តល់ឧបករណ៍យោធា ដ៍សាហាវ ដល់អ៊ុយក្រែន ដើម្បីជួយប្រជាជនអ៊ុយក្រែន ទប់ទល់នឹង ការឈ្លានពានរបស់រុស្ស៊ី។ នេះបើតាមការផ្សាយរបស់ ទីភ្នាក់ងារព័ត៌មាន អាមេរិកាំង AP នៅមុននេះបន្តិច។

សេចក្តី​ប្រកាស​របស់​រដ្ឋាភិបាល​អូស្ត្រាលី​ កាល​ពី​ថ្ងៃ​ចន្ ទ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត ​អំពី​សម្ភារៈ ​អ្វី​ដែល​ខ្លួន​អាច​នឹង​ត្រូវ​ផ្ញើ​នោះ​ទេ។ ចំណាត់ការនេះ ធ្វើឡើងបន្ទាប់ពីការផ្តល់ជូន កាលពីថ្ងៃសុក្រ លើឧបករណ៍យោធា ដែលមិនមានគ្រោះថ្នាក់ ការផ្គត់ផ្គង់វេជ្ជសាស្រ្ត និងការរួមចំណែក ចំនួន៣លានដុល្លារ ដល់មូលនិធិ Trust របស់អង្គការណាតូសម្រាប់ការគាំទ្រប្រទេស ដែលត្រូវបានឡោមព័ទ្ធ។

អូស្ត្រាលី​ បាន​ដាក់​ទណ្ឌកម្ម​ លើ​បុគ្គល​រុស្សី​ជាង ​៣៥០​នាក់ ក្នុង​នោះ​មាន​លោក​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌីមៀ ពូទីន តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍​មក។

អូស្ត្រាលី ក៏បានកំណត់គោលដៅ ដាក់ទណ្ឌកម្មបុគ្គល និងអង្គភាពចំនួន១៣ នៅក្នុងប្រទេសបេឡារុស្ស រួមទាំងរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសនោះ លោក Viktor Khrenin ផងដែរ។ បេឡារុស ​កំពុង​គាំទ្រ​រុស្ស៊ី​ ក្នុង​សង្រ្គាម​ ជាមួយ​អ៊ុយក្រែន។

ប្រែសម្រួលដោយ៖ សយ​ សុភា

To Top