គៀវ៖ ក្រុមហ៊ុនការពារជាតិអ៊ុយក្រែន Ukroboronprom បានឲ្យដឹងនៅលើបណ្ដាញ Telegram របស់ខ្លួនថា កងកម្លាំងរុស្ស៊ីបានកម្ទេច យន្តហោះចម្បាំងរបស់អ៊ុយក្រែន An-225 Mriya ដែលជាយន្តហោះដឹកទំនិញ ធំបំផុតរបស់ពិភពលោក។
ក្រុមហ៊ុន Ukroboronprom បានឲ្យដឹងថា យន្តហោះនេះត្រូវបានបំផ្លាញនៅក្នុង ការវាយប្រហារដោយទាហានរុស្ស៊ី នៅលើអាកាសយានដ្ឋាន Hostomel នៅខាងក្រៅទីក្រុងគៀវ ប្រទេសអ៊ុយក្រែន។

ប្រភពបានឲ្យដឹងថា ការស្ដារឡើងវិញនូវយន្តហោះ នឹងត្រូវចំណាយអស់ជាង ៣ ពាន់លានដុល្លារអាមេរិក ហើយនឹងចំណាយពេលយូរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។
យន្តហោះ An-225 Mriya ដែលរចនាក្នុងទសវត្សរ៍ឆ្នាំ១៩៨០ គឺជាយន្តហោះដែលវែងជាងគេ និងធ្ងន់បំផុតមិនធ្លាប់មាន ហើយយន្ដហោះនេះ អាចផ្ទុកទំនិញបានដល់ទៅ ៦៤០ តោន៕
ប្រែសម្រួលដោយ ឈូក បូរ៉ា
