Breaking: ប្រាក់រូប្លរបស់រុស្ស៊ី បានធ្លាក់ចុះជិត ៣០% ធៀបនឹងប្រាក់ដុល្លារ កាលពីថ្ងៃចន្ទ បន្ទាប់ពីមហាអំណាចពិភពលោក បានដាក់ទណ្ឌកម្មថ្មី និងកាន់តែតឹងរ៉ឹង លើទីក្រុងម៉ូស្គូ ជុំវិញការឈ្លានពានរបស់ខ្លួន លើអ៊ុយក្រែន។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។
រូបិយបណ្ណ ត្រូវបានចង្អុលបង្ហាញថា នឹងធ្លាក់ចុះ ២៧% នៅ ១១៤,៣៣ ក្នុងមួយដុល្លារ ក្នុងការជួញដូរ នៅឈូងសមុទ្រ នេះបើយោងតាមសារព័ត៌មាន Bloomberg ។
ប្រែសម្រួលដោយ៖ សយ សុភា