បរទេស ៖ អ្នកនាំពាក្យក្រសួង ការពារជាតិរុស្ស៊ី ឧត្តមសេនីយឯក Igor Konashenkov បានទទួលស្គាល់កាលពីថ្ងៃអាទិត្យ ក្នុងអំឡុងសន្និសីទសារព័ត៌មាន ខណៈដែលលោក បានផ្តល់ព័ត៌មានថ្មីៗ ប្រចាំថ្ងៃអំពីជម្លោះនេះ ។ យោធារុស្សីបានរងគ្រោះ និង បាត់បង់ជីវិត ហើយទាហានមួយចំនួន ត្រូវបានចាប់ខ្លួន ដោយកងកម្លាំងប្រឆាំង ក្នុងអំឡុងពេលប្រតិបត្តិការយោធា ដែលកំពុងបន្ត នៅក្នុងប្រទេសអ៊ុយក្រែន ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែក តាមការលើកឡើងរបស់លោក Konashenkovថា “ចាប់តាំងពីការចាប់ផ្តើមនៃប្រតិបត្តិការនេះ [យោធារុស្ស៊ី] បានបំផ្លាញរថក្រោះចំនួន 254 គ្រឿង និងរថពាសដែក ប្រយុទ្ធផ្សេងទៀត យន្តហោះ 31 គ្រឿងនៅលើដី, ប្រព័ន្ធរ៉ុក្កែតចំនួន 46 គ្រឿង, កាំភ្លើងធំ និងកាំភ្លើងត្បាល់ចំនួន 103 គ្រឿង, រថពាសដែកពិសេសចំនួន 164 គ្រឿង” ។
មន្ត្រីរូបនេះមិនបានបញ្ជាក់ពីចំនួនអ្នកស្លាប់ និងរបួសក្នុងចំណោម ទាហានរុស្ស៊ីទេ ដោយគ្រាន់តែបញ្ជាក់ថា ពួកគេមាន “តិចជាងចំនួនអ្នកជាតិ និយមដែលត្រូវបានលុបបំបាត់” ជាច្រើនដង ក៏ដូចជាជនរងគ្រោះ ដែលរងគ្រោះដោយកងកម្លាំងយោធាធម្មតារបស់អ៊ុយក្រែន៕
ប្រែសម្រួលៈ ណៃ តុលា