ព័ត៌មានអន្តរជាតិ

Update: អាមេរិក​ ជំរុញឱ្យពលរដ្ឋ ខ្លួនចាកចេញពីប្រទេស រុស្ស៊ី ឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន

បរទេស ៖ ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសរុស្ស៊ី បានលើកទឹកចិត្តជនជាតិ អាមេរិក ឱ្យចាកចេញ ពីប្រទេស ឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន ដោយអំពាវនាវ ឱ្យពួកគេរៀបចំ “ផែនការសង្គ្រោះបន្ទាន់ ដែលមិនពឹងផ្អែកតែលើជំនួយ របស់សហរដ្ឋអាមេរិក” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងការដាស់តឿន សន្តិសុខ កាលពីថ្ងៃអាទិត្យ ស្ថានទូតអាមេរិក បានកត់សម្គាល់ថា “ចំនួនក្រុមហ៊ុនអាកាសចរណ៍កើនឡើង កំពុងលុបចោលជើងហោះហើរចូល និង ចេញពីប្រទេសរុស្ស៊ី ហើយប្រទេសជាច្រើន បានបិទដែនអាកាស របស់ពួកគេ ចំពោះក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី” ដើម្បីឆ្លើយតបទៅនឹង ការវាយលុករបស់រុស្ស៊ីនៅអ៊ុយក្រែន។

ផ្ទាំងពាណិជ្ជកម្ម

ស្ថានទូតបានណែនាំថា ដោយគិតអំពីចំណុចនេះ ពលរដ្ឋអាមេរិកគួរតែពិចារណាចាកចេញពីរុស្ស៊ីភ្លាមៗ តាមជម្រើសពាណិជ្ជកម្ម ដែលនៅតែមាន។ ស្ថានទូតក៏បានបញ្ជាក់ម្តងទៀតថា ការណែនាំអំពីការធ្វើដំណើរ បច្ចុប្បន្នរបស់ក្រសួងការបរទេស អាមេរិក សម្រាប់ប្រទេសរុស្ស៊ីគឺ “កម្រិតទី 4៖ កុំធ្វើដំណើរ” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top