ព័ត៌មានអន្តរជាតិ

Update: យោធារុស្ស៊ី បង្កើតច្រកសុវត្ថិភាព ឱ្យប្រជាជនអ៊ុយក្រែន ចាកចេញពីទីក្រុង គៀវ ខណៈការចរចាកំពុងរៀបចំ

បរទេស ៖ ក្រសួងការពារជាតិរុស្ស៊ីបានអំពាវនាវ ឱ្យជនស៊ីវិលអ៊ុយក្រែន ជម្លៀសខ្លួនចេញពីទីក្រុងគៀវ ។ ពួកគេអាចធ្វើដូច្នេះ បានដោយធ្វើដំណើរ តាមមហាវិថីឆ្ពោះទៅកាន់ទីក្រុង Vasilkov ដែលជាទីក្រុង ដែលមានចម្ងាយ 20 គីឡូម៉ែត្រ ភាគនិរតីនៃរដ្ឋធានី ដោយបន្ថែមថា “ទិសដៅនេះ គឺបើកចំហ និងមានសុវត្ថិភាព” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមក្រសួង ការពារជាតិរុស្ស៊ីថា ប្រទេសរុស្ស៊ី “វាយប្រហារតែគោលដៅ យោធាប៉ុណ្ណោះ” ហើយបានអះអាងថា ប្រជាជនស៊ីវិល នឹងមិនមានគ្រោះថ្នាក់ទេ ។

ការអំពាវនាវនេះបានធ្វើឡើងនៅថ្ងៃចន្ទ ខណៈគណៈប្រតិភូអ៊ុយក្រែន និងរុស្ស៊ី គ្រោងនឹងចាប់ផ្តើមកិច្ចចរចា សន្តិភាពក្នុងប្រទេសបេឡារុស។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយនៅក្នុងសុន្ទរកថា ជាសាធារណៈថា លោកមានការរំពឹងទុកទាប សម្រាប់ការចរចា។ លោកបានបន្ថែមថា ប្រទេសរបស់លោកមិនមានបំណង ចុះចាញ់ឡើយ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top