ព័ត៌មានអន្តរជាតិ

Update: កងទ័ពរុស្ស៊ី ចូលកាន់កាប់រោងចក្រ នុយក្លេអ៊ែរ ធំមួយទៀត របស់អ៊ុយក្រែន

បរទេស ៖ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសនៅថ្ងៃចន្ទថា កងកម្លាំងរុស្ស៊ីបានចូលកាន់កាប់តំបន់ជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhskaya ។ កាលពីសប្តាហ៍មុន ទីក្រុងមូស្គូបានគ្រប់គ្រងទីតាំង Chernobyl នៅក្នុងប្រទេសអ៊ុយក្រែន ផងដែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា “កងកម្លាំងរុស្ស៊ីបានកាន់កាប់ទីក្រុង Berdyansk, Energodar ស្ថិតនៅភាគខាងជើងអ៊ុយក្រែន។

ផ្ទាំងពាណិជ្ជកម្ម

កងទ័ពរុស្ស៊ីមានការគ្រប់គ្រងពេញលេញ និងកំពុងការពារទឹកដីជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhskaya” អ្នកនាំពាក្យឧត្តមសេនីយឯក Igor Konashenkov បាននិយាយថា “បុគ្គលិកស្ថានីយ៍នៅតែបន្តធ្វើការដើម្បីរក្សាកន្លែង និងគ្រប់គ្រងបរិយាកាសនុយក្លេអ៊ែរក្នុងរបៀបធម្មតា ហើយ កម្រិតវិទ្យុសកម្មគឺធម្មតា»៕

ប្រែសម្រួលៈ ណៃ តុលា

To Top