ព័ត៌មានអន្តរជាតិ

អាមេរិក បញ្ជូនគណៈប្រតិភូ ទៅកោះតៃវ៉ាន់ បារម្ភខ្លាចមានការ លុកលុយដោយចិន

បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃចន្ទបានធ្វើការ បញ្ជូនក្រុមគណៈប្រតិភូមួយក្រុម
ដែលជាមនុស្សជំនាញខាងយោធា និងសន្តិសុខជាតិផងទៅកាន់កោះតៃវ៉ាន់ ដើម្បីជួបជាមួយនឹង មន្ត្រីរដ្ឋាភិបាលជាច្រើន
នាក់រួមទាំងលោកស្រីប្រធានាធីបតី Tsai Ing-wen ផងដែរ ។

ដំណើរទស្សនកិច្ចរបស់ ក្រុមការងារជំនាញអាមេរិក លើកនេះត្រូវបានធ្វើឡើង នៅក្រោយពេលដែលមាន ការកើនឡើងនៃការ
ព្រួយបារម្ភថារដ្ឋាភិបាលប៉េកាំង អាចនឹងបើកការវាយប្រហារ លុកលុយចូលទៅកាន់កោះមួយនេះ ស្រដៀងទៅនឹងហេតុការណ៍ នៅអ៊ុយក្រែនដែរ។

យោងតាមការប្រកាស ដោយស្ថានទូតនៃកោះតៃវ៉ាន់ ប្រឆាំនៅសហរដ្ឋអាមេរិក បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះផងដែរ ក៏បានបង្ហាញពីសញ្ញាយ៉ាងល្អប្រសើរ រវាងទំនាក់ទំនងនៃរដ្ឋាភិបាលក្រុងតៃប៉ិ និងរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន។

គួរឲ្យដឹងដែរថា ក្រុមគណៈប្រតិភូនឹងត្រូវបាន គេរំពឹងទុកថា អាចធ្វើដំណើរមកដល់កោះតៃវ៉ាន់ នៅថ្ងៃអង្គារនេះហើយនឹងបើកជំនួបជាបន្តបន្ទាប់ហើយជាពិសេស នឹងជួបលោកស្រីប្រធានាធីបតី នៅថ្ងៃពុធ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top