Update– សេចក្តីរាយការណ៍ព័ត៌មាន អាមេរិកាំង Associated Press (AP) បានរាយការណ៍ នៅមុននេះបន្តិចថា ទាហានអ៊ុយក្រែនជាង ៧០នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីកាំភ្លើងធំរបស់រុស្ស៊ី បានវាយប្រហារមូលដ្ឋានយោធានៅ Okhtyrka ដែលជាទីក្រុងរវាង Kharkiv និង Kyiv, នេះបើតាមមន្រ្តី ប្រចាំតំបន់ បានសរសេរនៅលើ Telegram ។
Dmytro Zhyvytskyy បានបង្ហោះរូបថតនៃសំបកដែលឆេះនៃអគារ 4 ជាន់ ហើយក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកកម្ទេចថ្ម។ ក្នុងការបង្ហោះតាមហ្វេសប៊ុកក្រោយមក លោកបាននិយាយថា ទាហានរុស្ស៊ី ជាច្រើននាក់ និងអ្នកស្រុកខ្លះ ក៏ត្រូវបានសម្លាប់ដែរ ក្នុងពេលប្រយុទ្ធគ្ នាកាលពីថ្ងៃអាទិត្យ។ របាយការណ៍នេះ គេនៅមិនទាន់អាចបញ្ជាក់បានភ្លាមៗទេ។
ប្រែសម្រួលដោយ៖ សយ សុភា