ព័ត៌មានអន្តរជាតិ

Updated៖ ប្រមុខ UN ថ្លែងថា ការប្រយុទ្ធគ្នា នៅអ៊ុយក្រែន ត្រូវតែបញ្ចប់

អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ថា លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទបានអំពាវនាវ ឱ្យបញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការយោធា នៅក្នុងប្រទេសអ៊ុយក្រែន ។

លោកបានប្រាប់ដល់សម័យប្រជុំពិសេសបន្ទាន់ នៃមហាសន្និបាតអង្គការ សហប្រជាជាតិស្តីពីអ៊ុយក្រែនថា “ការប្រយុទ្ធគ្នាក្នុងប្រទេសអ៊ុយក្រែន ត្រូវតែបញ្ឈប់ ។ វាកំពុងឆាបឆេះទូទាំងប្រទេស តាំងពីផ្លូវអាកាស ដីគោក និងសមុទ្រ។ វាត្រូវតែបញ្ឈប់ឥឡូវនេះ” ។

“គ្រប់គ្រាន់ គឺគ្រប់គ្រាន់ហើយ ។ ទាហានត្រូវរើត្រឡប់ចូលទៅបន្ទាយវិញ។ មេដឹកនាំត្រូវផ្លាស់ទីទៅរកសន្តិភាព ។ ជនស៊ីវិលត្រូវតែត្រូវបានការពារ ។ ច្បាប់មនុស្សធម៌ និងសិទ្ធិមនុស្សអន្តរជាតិត្រូវតែរក្សា។ អធិបតេយ្យភាព ឯករាជ្យ និងបូរណភាពទឹកដីនៃប្រទេសអ៊ុយក្រែន ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។ លោក Guterres បានថ្លែងថា ព្រំដែនត្រូវតែគោរព ។

លោកបានព្រមានថា “យើងកំពុងប្រឈមមុខនឹងសោកនាដកម្មមួយ សម្រាប់អ៊ុយក្រែន ប៉ុន្តែក៏ជាវិបត្តិក្នុងតំបន់ដ៏ធំមួយ ដែលមានផលប៉ះពាល់ ជាមហន្តរាយសម្រាប់យើងទាំងអស់គ្នា” ។

គួររំលឹកថា “កាលពីថ្ងៃម្សិលមិញ កងកម្លាំងនុយក្លេអ៊ែររបស់រុស្ស៊ី ត្រូវបានដាក់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ។ នេះគឺជាការវិវឌ្ឍន៍ដ៏ស្ងប់ស្ងាត់មួយ ។ គំនិតនៃជម្លោះនុយក្លេអ៊ែរ គឺគ្រាន់តែមិនអាចយល់បាន ។ គ្មានអ្វីអាចបង្ហាញអំពីភាពត្រឹមត្រូវ នៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរនោះទេ” ។

លោក Guterres បានថ្លែងថា ដំណោះស្រាយពិតតែមួយគត់ គឺសន្តិភាព ។ “ឥឡូវនេះការប្រើអាវុធកំពុងតែធ្វើការចចារគ្នា ប៉ុន្តែមាគ៌ានៃការសន្ទនាត្រូវតែបើកចំហជានិច្ច ។ វាមិនដែលយឺតពេលទេក្នុងការចូលរួម ក្នុងការចរចាដោយភាពស្មោះត្រង់ និងដោះស្រាយបញ្ហាទាំងអស់ ដោយសន្តិវិធី” ។

លោកបានសម្តែងក្តីសង្ឃឹមថា កិច្ចចរចាផ្ទាល់ដែលធ្វើឡើង នាពេលនេះ រវាងគណៈប្រតិភូអ៊ុយក្រែន និងរុស្ស៊ី នឹងមិនត្រឹមតែអាចបញ្ឈប់ ការប្រយុទ្ធគ្នាភ្លាមៗប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមាគ៌ា ផ្លូវឆ្ពោះទៅរកដំណោះស្រាយការទូតផងដែរ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top