ព័ត៌មានអន្តរជាតិ

Live Updated by CNN៖ រូបភាពថ្មីស្រឡាង ដែលបង្ហាញតាមរយៈ ផ្កាយរណបអំពីវត្តមាន យោធារុស្ស៊ី ស្ថិតក្នុងចម្ងាយ ត្រឹមតែ៦៤គីឡូម៉ែត្រប៉ុណ្ណោះ ពីទីក្រុង គៀវ

គៀវ៖ ទូរទស្សន៍ CNN បានផ្សព្វផ្សាយនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ថា រូបភាពផ្កាយរណបថ្មីបង្ហាញ ពីក្បួនរថយន្តយោធារុស្ស៊ី ដែលបានទៅដល់ជាយក្រុង Kyiv ដែលមានចម្ងាយប្រវែងជាង៤០ម៉ាយ ស្មើនឹងជាង៦៤គីឡូម៉ែត្រ ។

លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានចោទប្រកាន់រុស្ស៊ី ពីបទឧក្រិដ្ឋកម្មសង្រ្គាម សម្រាប់ការទម្លាក់គ្រាប់បែក មកលើទីក្រុង Kharkiv ដែលជាទីក្រុងធំទី២របស់អ៊ុយក្រែន ។

លោក Zelensky បានថ្លែងថា គាត់កំពុងវិភាគលទ្ធផល នៃការចរចាកាលពីថ្ងៃចន្ទ រវាងគណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែន ។

ជនភៀសខ្លួនជាង៥០០.០០០នាក់ បានភៀសខ្លួន ចេញពីប្រទេសអ៊ុយក្រែន នៅក្នុងអំឡុងពេលការលុកលុយ របស់រុស្ស៊ីដែលកំពុងបន្ត ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top