បរទេស៖លោកស្រី Hillary Clinton កាលពីថ្ងៃអង្គារម្សិលមិញនេះ បានចេញមកធ្វើសេចក្តីថ្លែងការណ៍មួយ ដោយប្រដូចស្ថានភាព សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ដោយរុស្សីគឺដូចទៅនឹងស្ថានភាព នៃការលុកលុយ ដោយសហភាពសូវៀត ទៅលើប្រទេសអាហ្គានីស្ថាន កាលពីឆ្នាំ១៩៧៩ដែរ។

លោកស្រី Clinton ដែលជាអតីតបេក្ខភាព ប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦រូបនេះ បញ្ជាក់ថាលទ្ធផល នៃការធ្វើសង្គ្រាមនេះ ជានឹងអាចមានដូចទៅនឹង អ្វីដែលធ្លាប់មានកាលពីគ្រានោះ ពោលគឺអាមេរិកនឹងបន្តជួយ បំពាក់អាវុធនិងផ្តល់ជំនួយ ជាលុយទៅកាន់ទីក្រុងគៀវ ដូចទៅនឹងអ្វីដែលអាមេរិក ធ្លាប់បានផ្តល់ទៅឲ្យក្រុមប្រយុទ្ធ Mujahideen ដែលប្រយុទ្ធជាមួយនឹង យោធាសហភាពសូវៀត នៅក្នុងប្រទេសអាហ្គានីស្ថានដែរ។

លោកស្រីបានបញ្ជាក់បែបនេះថា៖ យើងគួរចងចាំថារុស្សី បានលុកលុយអាហ្គានីស្ថាន កាលពីគ្រានោះ ទាំងដែលមិនមានប្រទេសណាណា នឹងចូលរួមក្តីប៉ុន្តែពួកគេ បានបន្តធ្វើការផ្តល់ជាថវិកា និងអាវុធ ជាច្រើនដើម្បីឲ្យ
អាហ្គានីស្ថាន អាចការពាររុស្សី បានលើសពីនោះមានទាំងក្បួនយុទ្ធសាស្ត្រ ណែនាំផងដែរ។
លោកស្រីក៏បានរំលឹកបន្ថែមដែរថា៖ សង្គ្រាមនៅអាហ្គានីស្ថាន មិនបានបញ្ចប់ទៅក្នុងលទ្ធផលល្អ ប៉ុន្មានឡើយចំពោះ សហភាពសូវៀត ក្នុងនាមជាមហាអំណាចយោធា កាលពីសម័យនោះប៉ុន្តែវាក៏បានផ្តល់ផលអាក្រក់មិនតិច
នោះដែរចំពោះសកលលោក យើងដូចដែលអ្វីដែលយើងធ្លាប់ បានដឹងមកហើយគឺជាការរីករាលដាល និងធំធាត់ឡើងនៃក្រុមភេវរកម្ម អាល់កៃដា នៅក្នុងប្រទេសអាហ្គានីស្ថានជាដើម៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
