ព័ត៌មានអន្តរជាតិ

វៀតណាម មានករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃរហូតដល់ជិត ១០ម៉ឺនករណី

ហាណូយ ៖ ប្រទេសវៀតណាម បានកត់ត្រាការឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៩៨,៧៦២ករណគ កាលពីថ្ងៃអង្គារ ដែលជាកំណត់ត្រាប្រចាំថ្ងៃថ្មីរបស់ខ្លួន កើនឡើងចំនួន ៤៣៧៧ ករណីចាប់ពីថ្ងៃច័ន្ទ នេះបើយោងតាមក្រសួង សុខាភិបាលរបស់ខ្លួន។

ការឆ្លងថ្មីដែលបានចូលក្នុងតំបន់ចំនួន ៦៣ ទូទាំងប្រទេសវៀតណាម រួមមាន ៩៨,៧៤៣ ករណីឆ្លងក្នុងស្រុក និង ១៩ករណី ត្រូវបាននាំចូល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

រដ្ឋធានីហាណូយរបស់វៀតណាម នៅតែជាចំណុចក្តៅនៃការរាតត្បាត ដែលមានចំនួន ១៣,៣២៣ករណីកាលពីថ្ងៃអង្គារ ដែលជាចំនួនប្រចាំថ្ងៃខ្ពស់បំផុត មិនធ្លាប់មាន បន្ទាប់មកខេត្ត Quang Ninh ភាគខាងជើងមាន ៤០១១ករណី និងខេត្ត Bac Ninh ភាគខាងជើងមាន ៣៩៣៣ ករណី។

នាថ្ងៃដដែល អាជ្ញាធរសុខាភិបាល វៀតណាម ក៏បានចងក្រងជាឯកសារករណីជំងឺកូវីដ-១៩ ចំនួន ១៥,៣៨២ ករណី ដែលត្រូវបានរកឃើញ មុននេះនៅខេត្ត Ha Giang ភាគខាងជើងប្រទេស។

ការឆ្លងបាននាំឱ្យចំនួនសរុបកើនឡើងដល់ ៣,៥៥៧,៦២៩ករណី ជាមួយនឹងការស្លាប់ ចំនួន ៤០,៣៣៨នាក់ ។ នៅទូទាំងប្រទេស អ្នកជំងឺ កូវីដ-១៩ ច្រើនរហូតដល់ទៅ ២,៤៧៩,៨៨៣នាក់ ឬ ៧០ភាគរយ នៃការឆ្លងបានជាសះស្បើយ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top