ព័ត៌មានអន្តរជាតិ

Updated ៖ អធិការបតីអាល្លឺម៉ង់ បំពេញទស្សនកិច្ច នៅអ៊ីស្រាអ៊ែល ខណៈជម្លោះ អ៊ុយក្រែន និងរុស្ស៊ី នៅតែបន្ត

យេរ៉ូសាឡឹម ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ថា លោក Olaf Scholz អធិការបតីអាល្លឺម៉ង់ បានទៅដល់ប្រទេស អ៊ីស្រាអ៊ែល កាលពីយប់ថ្ងៃអង្គារ សម្រាប់ដំណើរទស្សនកិច្ចមួយ រយៈខ្លីប៉ុណ្ណោះ ខណៈដែលជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន នៅតែបន្តកើតឡើង ។

គេហទំព័រព័ត៌មាន Ynet ជាភាសាហេប្រ៊ូ បានរាយការណ៍ថា លោក Scholz បានចុះចតនៅអាកាសយានដ្ឋាន Ben Gurion នៅខាងក្រៅទីក្រុង Tel Aviv សម្រាប់ការធ្វើដំណើរមួយ ដែលត្រូវបានគ្រោងទុករយៈពេល៣ថ្ងៃ និងខ្លីត្រឹមតែមួយថ្ងៃ ចំពេលមានវិបត្តិរុស្ស៊ី-អ៊ុយក្រែន ។

ការិយាល័យរបស់លោក Bennett បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅព្រឹកថ្ងៃពុធ លោក Scholz និងនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល Naftali Bennett នឹងទៅទស្សនា Yad Vashem ដែលជាកន្លែងរំលឹក ដល់ការសម្លាប់រង្គាលជាផ្លូវការ របស់អ៊ីស្រាអ៊ែលនៅទីក្រុង យេរ៉ូសាឡឹម ហើយបន្ទាប់មក បើកកិច្ចប្រជុំឯកជនមួយ ។

លោក Scholz ក៏គ្រោងនឹងជួបជាមួយប្រធានសភា Knesset (សភា) លោក Mickey Levy នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញដោយ Knesset ។

លោក Scholz បានសរសេរនៅលើបណ្តាញសង្គម Twitter បន្ទាប់ពីការមកដល់របស់គាត់ថា “មិត្តភាពមិនអាចរង្គោះរង្គើជាមួយអ៊ីស្រាអ៊ែល គឺជាបញ្ហាដែល នៅជិតបេះដូងរបស់ខ្ញុំ “ដោយថ្លែងថា គាត់ “ពិតជាទន្ទឹងរង់ចាំកិច្ចប្រជុំនៅថ្ងៃស្អែក ជាមួយនាយករដ្ឋមន្រ្តី Naftali Bennett “ ។

លោកបានឲ្យដឹងទៀតថា “បើទោះជាស្ថានភាពនៅអ៊ុយក្រែន នឹងធ្វើឲ្យយើងរវល់ខ្លាំងក៏ដោយ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top