ព័ត៌មានអន្តរជាតិ

Update: កងទ័ពរុស្ស៊ី ចូលកាន់កាប់ទីក្រុង Kherson របស់អ៊ុយក្រែន បានទាំងស្រុង

" "

បរទេស ៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសន្និសីទ សារព័ត៌មានមួយ នៅថ្ងៃពុធថា កងទ័ពរុស្ស៊ីបានដណ្តើម យកទីក្រុង Kherson ដែលជារដ្ឋធានីខេត្ត នៅផ្នែកឆ្នេរសមុទ្រភាគខាងត្បូង នៃប្រទេសអ៊ុយក្រែន ។
ក្រសួងការពារជាតិរុស្ស៊ី ក៏បានបញ្ជាក់ផងដែរ អំពីការវាយប្រហារលើអ្វី ដែលខ្លួនបានអះអាងថា ជាផ្នែកមួយនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវចិត្ត របស់ប្រទេសអ៊ុយក្រែន រួមទាំងប៉មទូរទស្សន៍ក្នុងទីក្រុងគៀវផងដែរ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងបានបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅទីក្រុង Kherson កំពុងដំណើរការជាធម្មតា ដោយមិនមានការខ្វះខាតស្បៀងអាហារ ឬសម្ភារៈចាំបាច់ផ្សេងទៀតឡើយ។

" "

ក្រសួងការពារជាតិរុស្ស៊ី ក៏បន្ថែមថា រដ្ឋាភិបាលរបស់ទីក្រុង និង យោធារុស្ស៊ី បានចូលរួមនៅក្នុងកិច្ចពិភាក្សា អំពីរបៀបធានាសណ្តាប់ធ្នាប់ និងសុវត្ថិភាព សាធារណៈនៅក្នុងតំបន់។ អ្នកនាំពាក្យក្រសួង Igor Konashenkov បានរាយការណ៍ថា កងកម្លាំងរុស្ស៊ី នៅអ៊ុយក្រែន បានវាយប្រហារ ទីតាំងយោធា បន្ថែមជាង ៦០ ដោយជំរុញឱ្យចំនួនសរុប នៃធាតុដែលត្រូវបានបំផ្លាញ នៃហេដ្ឋារចនាសម្ព័ន្ធយោធាអ៊ុយក្រែនដល់ជាង ១ ៥០០ ៕
ប្រែសម្រួលៈ ណៃ តុលា

" "
To Top