ព័ត៌មានអន្តរជាតិ

ក្រោយសង្គ្រាម រុស្សី-អ៊ុយក្រែន ចិន ងើបទ្បើងជាសន្លឹកបៀរអាត់ ក្នុងដំណោះស្រាយ ពិភពលោក !

ក្នុងសមយ័កាលសង្គ្រាមត្រជាក់ និងបន្ទាប់ពីមានការបង្កើតទ្បើងនៅអង្គការ NATO មក មានពាក្យស្លោកមួយ ដែលជាគោលដៅយុទ្ធសាស្ត្រថា រុញសូវៀតចេញ នាំអាមេរិកចូល និង កៀបអាល្លឺម៉ង់ កុំអោយងើប.(To keep the Russian out , to American in and to keep the German Down !) ៧០ ឆ្នាំក្រោយមកពាក្យពេជ្រមួយនេះ នៅតែមានតម្លៃ !

ក្នុងសមយ័កាល របស់សកលភាវូបណីយកម្ម សង្គ្រាមពុំមែន ជាដំណោះស្រាយសំរាប់បញ្ហានយោបាយក្នុងទំនាក់ទំនង អន្តរជាតិ.! ។ រុស្សីអាចយកឈ្នះទាំងស្រុង និងកាន់កាប់ទឹកដី Ukraine បានដោយអំណាចយោធា តែអំពើ ដ៏កំរោលក្នុងទំនាក់ទំនងអន្តតជាតិ និងរុញឱ្យរុស្ស៊ី ធ្លាក់ទៅក្នុងគ្រោះមហន្តរាយ ទាំងសេដ្នកិច្ច នយោបាយ និងបាត់បង់កិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ.! ស្របតាមបំណង របស់ក្រុម Bilderberg រៀបចំអន្ទាក់ជាយូរមកហេីយ !

ក្នុងសង្គ្រាមមួយនេះ ខាងរុស្សីចង់បានតែបង្កើតទ្បើងនូវ​ សាធារណរដ្នមួយនៅលើបណ្តា តំបន់ស្វយត័ នៅ Crimea , Donetsk និង Luhansk តែបុណ្ណោះ។

-ផ្តួលរំលំរដ្នាភិបាល Zelenskyy រួចបន្តុបទ្បើងនៅ រដ្នាភិបាលមួយដែលមាន និន្នាការនិងក្រុងម៉ូស្កូល។
-រារាំងមិនឱ្យ Ukraine ចូលរួមក្នុង EU និង NATO !

បញ្ហារបស់ថ្ងៃនេះ គឺស្ថិតនៅត្រង់គន្លឹះថា សង្គ្រាមថ្ងៃនេះ ពុំមែនរវាង រុស្សីនិងអុ៍យក្រែននោះទេ. ! តែជាសង្គ្រាមរវាង រុស្សីជាមួយនិងលោកខាងលិច ដែលមានសហរដ្នអាមេរិកជាមេក្លោង ក្នុងការនាំមុខនោះ ! ។ ពេលនេះ. ពួកមូលធននិយមទាំងមូល អាមេរិក អង់គ្លេស កាណាដា អូស្ត្រាលី ជប៉ុន EU ល។ល។ បានឯកឆ្ឆ័នប្តេជ្ញា សម្លាប់ប្រពន្ធ័សេដ្នកិច្ច ដោយរុញរុស្សី ទៅកាន់ជ្រោះអន្តរាយឱ្យបាន ដោយមិខប្រើ អាវុធនុយក្លែអ៊ែរ ដូចក្នុងបណ្តាឆ្នាំ៩១ របស់សង្គ្រាមត្រជាក់ ក្នុងការផ្តួលរំលំសហភាពសូវៀតនោះ។

រឿងមួយដែល សោកសៅបំផុតនោះ និងពុំដែលមានក្នុងប្រវត្តិសាស្ត្រនៃសង្គ្រាម ដែលការប្រយុទ្ធ មិនដល់មួយសប្តាហ៍ផង និយាយអោយត្រង់មិនដល់១០០ម៉ោងផង ដែលសង្គ្រាមមួយដឹកនាំដោយ
មហាអំណាចយោធា ក្នុងការប្រឆាំងទៅនិងប្រទេសមួយតូច ស្រាប់តែប្រទេស ធំមានសញ្ញាមិនប្រក្រតី ក្នុងផែនការយុទ្ធសាស្ត្រវាយលុក នាំឱ្យប្រទេសតូច មានប្រៀបក្នុងការទប់ទល់ ការពារខ្លួន !
ហើយក៏ជាប្រការមួយ ដែលខុសទាំងស្រុង ទៅនិងលក្ខខណ្ឌ័ Conditional Warfare ក្នុងទំនាក់ទំនងអន្តរជាតិ ដែលរុស្សីប្រកាស និងប្រើប្រាស់អាវុធនុយក្លែអ៊ែរ ក្នុងករណីចាំបាច់ ( sic ) ក្នុងពេលដែលរុស្សី ប្រកាសថាផ្តួលរំលំរដ្នាភិបាលមួយដែលរាស្ត្រមិនពេញចិត្ត ! បែទៅជាយកអាវុធ បរិមាណូជាដំណោះស្រាយវិញ ។

សុបិន្តរបស់រុស្សី ចង់វិលមករស់ក្នុង សមយ៏កាលដ៏រុងរឿង របស់ Peter the Great. ប្ញ Catherine the Great វិញ!

ក្នុងស្ថានភាពមួយ ដ៏លំបាកនេះ រុស្សីឥតមានសម្ព័ន្ធមិត្ត មានតែមិត្តភាព ដូច្នោះប្រទេសទាំងអស់ នៅធ្ងាយពីរុស្សី ដោយកត្តាផលប្រយោជន៏ សូម្បីតែចិនដែលគេមើលឃើញថាជា មិត្តជិតស្និទ្ធ
របស់ រុស្សី ក៏បានបោះឆ្នោតអនុប្បវាត ពីរដងនៅ អ.ស.ប. និងបានចេញសេចក្តីថ្លែងការណ៏ ៥ចំណុច ទាក់ទង់ដល់ សង្គ្រាមរុស្សី-អ៊ុយក្រែន នេះផងដែរ. ! ។

រុស្សីលើកនេះ អស់ជំរើសមានតែវិធានមួយគត់ គឺពឹងផ្អែកមកលើចិនប្រជាមានិត ដើម្បីដោះគន្លឹះក្នុងនយោបាយ ហ៊ុំព័ត្រ សេដ្នកិច្ធ ដោយពួកលោកខាងលិច.! ។ ក្រសួងសេដ្នកិច្ច រុស្សី បានអះអាង
ដោយត្រូវពង្រឹង ទំនាក់ទំនងសេដ្នកិច្ច ពាណិជ្ជកម្ម ជាមួយបណ្តាប្រទេសអាស៊ី ដើម្បីទប់ទល់ទៅនិង សម្ពាធពីពួកលោកខាងលិច ! ដែលក្នុងនោះចិន ជាប្រទេសមួយធំ មានទីផ្សាធំ និងមានកម្លាំង
ទិញធំ ចិនអាចនិងជួយសំរួល ក្នុងការកំហិត នៅរាល់ការលំបាករបស់ រុស្សីបាន ក្នុងការទប់ទល់ទៅនិង ការដាក់ទណ្ឌកម្ម របស់ លោកខាងលិចបាន ។

ក្នុងបរិបទមួយ ដ៏រស៊ើបនេះ រុស្សីត្រូវដើរតាមចង្វាក់ភ្លេងរាំ របស់ចិនប្រជាមានិត ក្នុងនោះត្រូវ ដើរឆ្ងាយក្នុងការ មិនត្រូវពាក់ព័ន្ធ ដល់បញ្ហាសមុទ្រចិនខាងត្បូង. ! មិនប្រកាសគាំទ្រជំហរ ដល់
ពាក់គីពាក់ពន្ធ័ណាមួយ រួមតាំង ការលក់អាវុធទៅឱ្យវៀតណាម ការរកស៊ីសហការជាមួយវៀតណាម ក្នុងការរុករកប្រេងលើសមុទ្រចិនខាងត្បូង។ល។ល។

ក្រោយសង្គ្រាម រុស្សី-អ៊ុយក្រែន នៅសល់តែអ្នកលេងអុក នៅលើក្តាអុកអន្តរជាតិ តែពីរនាក់ គឺ សហរដ្នអាមេរិកនិងសាធារណរដប្រជាមានិតចិន បន្តលេងជាមួយគ្នា. ! ចំពោះ រុស្សី វិញ
បានបាត់បង់ឋានៈ ជាមហាអំណាចរបស់ មហាអំណាច ផុតលេខ super of super of power វិលមកជាមហាអំណាចលេខ ពីរ. Superpower ក្នុងតំបន់ ដោយកត្តាសេដ្នកិច្ច។

មហាអំណាចយោធា និង អាវុធបរិមាណូ ក្នុងសមយ័កាលនេះ ពុំមែនជាឧត្តមភាព ក្នុងការដឹកនាំពិភពលោកនោះទេ មានតែវិសយ័ សេដ្នកិច្ចទើបជាគន្លឹះ ក្នុងការជួយអោយន៏ និងសន្តិភាពពិភពលោកមាន ការអភិវឌ្ឍនិង សន្តិភាពនោះ ។ ដូច្នេះហើយទើប គោលនយោបាយ BRI របស់ចិនប្រជាមានិត ជាគោលនយោបាយមួយ ដ៏ត្រឹមត្រូវបំផុត ក្នុងការនាំឱ្យពិភពលោក មានវិបុលភាព ដែលក្នុងបុព្វបទ របស់សហសមយ័នេះ និងចំពោះ មុខសហរដ្នអាមេរិក ត្រូវការចិន យាមរក្សានិងការពារសន្តិភាព នៅម្តុំសមុទ្រ ឥណ្ឌានិងប៉ាស៊ីហ្វិក
ចំពោះ ចិន វិញក៏ត្រូវការអាមេរិក ឈរការពារ រក្សាសន្តិភាព និងសុវត្តិភាពនៅតំបន់ អឌ្ឍគោលខាងលិចផងដែរ ! ៕

ដោយ៖ លោក ហើស សិរីធន់ អ្នកស្រាវជ្រាវភូមិសាស្រ្តនយោបាយ

To Top