បរទេស ៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ទាហានរុស្ស៊ីចំនួន ៤៩៨នាក់ ត្រូវបានសម្លាប់នៅអ៊ុយក្រែន និង ១ ៥៩៧នាក់ទៀតរងរបួស នៅក្នុងរបាយការណ៍ ដែលបានបញ្ចេញដំបូង ដោយរដ្ឋាភិបាលទីក្រុងមូស្គូ ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើម ការលុកលុយនៅថ្ងៃទី ២៤ ខែកុម្ភៈ។
យោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែក តាមអ្នកនាំពាក្យក្រសួងការពារជាតិ រុស្ស៊ី លោក Igor Konashenkov កាលពីថ្ងៃពុធ ដោយបានច្រានចោលរបាយការណ៍អំពី “ការខាតបង់ ដែលមិនអាចគណនាបាន” ក្នុងចំណោមកងកម្លាំង រុស្ស៊ីថា ជា “ព័ត៌មានមិនពិត” ។ លោកថា «ខ្ញុំបានធានាថា គ្រួសារនៃអ្នកស្លាប់កំពុងទទួលបានជំនួយចាំបាច់ទាំងអស់» ។
ចំណែកភាគីអ៊ុយក្រែនវិញបាននិយាយថា ចំនួនទាហានរុស្ស៊ី ដែលត្រូវបានសម្លាប់គឺមានច្រើនជាងនេះ។ រដ្ឋាភិបាលទីក្រុងមូស្គូធ្លាប់ បានទទួលស្គាល់អំពីការបាត់បង់ ប៉ុន្តែមិនបានប្រាប់លេខ ណាមួយឡើយ។
លោក Konashenkov បាននិយាយថា ទាហានថ្មី និង សិស្សទាហាន ចូលរួមនៅក្នុងប្រតិបត្តិការ ក្នុងប្រទេសអ៊ុយក្រែននោះទេ ដោយបានច្រាន ចោលរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយដែលចោទប្រកាន់ផ្សេងទៀត ។ អង្គការឯករាជ្យ របស់រុស្ស៊ី ដែលជួយឪពុកម្តាយស្វែងរកកូន ប្រុស របស់ពួកគេបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ទាហានថ្មី បានចូលរួមក្នុងជម្លោះ ដោយត្រូវបានធ្វើឡើង ដើម្បីចុះហត្ថលេខាលើឯកសារ មុនពេលឆ្លងកាត់ព្រំដែន ៕
ប្រែសម្រួលៈ ណៃ តុលា