ថ្ងៃទី៣ ខែមីនា ការិយាល័យព័ត៌មាន នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ចេញផ្សាយសៀវភៅស ស្តីពី«ការអភិវឌ្ឍន៍បុព្វហេតុកីឡា និងការធានាសិទ្ធិ របស់ជនពិការ ប្រទេសចិន»។
សៀវភៅសបានលើកឡើងថា ជនពិការចូលរួមលេងកីឡា ជាមធ្យោបាយដ៏មានប្រសិទ្ធភាព សម្រាប់ឱ្យជនពិការពង្រឹង សុខភាព រាងកាយនិងផ្លូវចិត្ត ចូលរួមសកម្មភាពសង្គម និងសម្រេចបាននូវការរីកចម្រើន ដោយ គ្រប់ជ្រុងជ្រោយ ហើយក៏ជាវិធីសាស្ត្រ ដ៏ពិសេសសម្រាប់ ឱ្យប្រជាជនយល់ដឹង ពីសក្តានុពលនិងគុណតម្លៃរបស់ជនពិការ ក៏ដូចជាជំរុញភាព ចុះសម្រុងគ្នានិងវឌ្ឍនភាព រួមរបស់សង្គមផងដែរ ។ ចាប់តាំងពីសមាជបក្សកុម្មុយនិស្តចិន លើកទី១៨មក បុព្វហេតុកីឡា នៃជនពិការរបស់ចិន ទទួលបានសមិទ្ធផលជាប្រវត្តិសាស្ត្រ ។ សៀវភៅសបានលើកឡើងទៀតថា សមត្ថភាពប្រកួតកីឡា របស់ជនពិការចិន បានលើកកម្ពស់ឥតឈប់ឈរ ជនពិការបានចូលរួមការ ប្រកួតកីឡាកាន់តែច្រើនឡើងៗ ។ ប្រទេសចិន បានរួមចំណែកដល់ចលនាកីឡាជន ពិការរបស់ពិភពលោក ៕