ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បញ្ជាក់ថា ការចរចានុយក្លេអ៊ែរ នៅទីក្រុងវីយែន ស្ថិតក្នុងជំហានសំខាន់ ចុងក្រោយហើយ

តេអេរ៉ង់ ៖ រដ្ឋាភិបាលអ៊ីរ៉ង់ បានឲ្យដឹងថាកិច្ចពិភាក្សានៅទីក្រុងវីយែន ស្តីពីការស្តារឡើងវិញ នូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ គឺស្ថិតនៅក្នុង “ជំហានសំខាន់ចុងក្រោយ” នេះបើយោងតាមកាតចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

អ្នកនាំពាក្យក្រសួងការបរទេស អ៊ីរ៉ង់ លោក Saeed Khatibzadeh បានសរសេរថា “គ្មាននរណាម្នាក់អាចនិយាយបានថា កិច្ចព្រមព្រៀងនេះ ត្រូវបានសម្រេចនោះទេ រហូតដល់បញ្ហា ដែលនៅសល់ទាំងអស់ ត្រូវបានដោះស្រាយ” ។

លោកបានបន្ដថា “ការខិតខំប្រឹងប្រែងបន្ថែម ដែលត្រូវការ ។ អ្នករាល់គ្នាឥឡូវនេះ កំពុងផ្តោតលើជំហានសំខាន់ៗចុងក្រោយ” ។ អ្នកនាំពាក្យ អ៊ីរ៉ង់ រូបនេះបាន បញ្ជាក់ថា “ដំណឹងល្អ មុនអាយុ មិនអាចជំនួស កិច្ចព្រមព្រៀងល្អ ទេ “។

ការកត់សម្គាល់ របស់លោកបានធ្វើឡើង បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច បានរាយការណ៍ថា អ៊ីរ៉ង់ និងភាគីនៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរ អ៊ីរ៉ង់ ឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាព ទូលំទូលាយរួម (JCPOA) គឺ “ជិតស្និទ្ធ” ទៅនឹងកិច្ចព្រមព្រៀងមួយ។

ប្រទេសអ៊ីរ៉ង់ និងភាគី ដែលនៅសេសសល់ នៃ JCPOA គឺអង់គ្លេស ចិន បារាំង រុស្ស៊ី និងអាល្លឺម៉ង់ បានបើកកិច្ចចរចាចំនួន ៨ជុំ នៅទីក្រុងវីយែន ក្នុងគោលបំណងស្តារឡើងវិញ នូវកិច្ចព្រមព្រៀង ដែលសហរដ្ឋអាមេរិក បានដកខ្លួនចេញជាឯកតោភាគី ក្នុងឆ្នាំ២០១៨ ៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top