ព័ត៌មានអន្តរជាតិ

Update: អាមេរិក បង្កើតប្រព័ន្ធទំនាក់ ទំនងបន្ទាន់ ជាមួយរុស្ស៊ី

បរទេស ៖ មន្ទីរបញ្ចកោណ បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា យោធាអាមេរិក និងរុស្ស៊ី បានបង្កើតខ្សែទូរស័ព្ទ “ពិសេស” ដើម្បីការពារការយល់ច្រឡំ ឬគ្រោះថ្នាក់ពីការរីករាលដាលទៅជាសង្រ្គាមរវាងទីក្រុងម៉ូស្គូ និងអង្គការណាតូ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីក្រសួងការពារជាតិ ជាន់ខ្ពស់ម្នាក់បានប្រាប់ អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា “សហរដ្ឋអាមេរិករក្សា នូវបណ្តាញជាច្រើន ដើម្បីពិភាក្សាអំពីបញ្ហាសន្តិសុខ សំខាន់ៗ ជាមួយរុស្ស៊ីក្នុងអំឡុង ពេលមានអាសន្ន ឬគ្រាអាសន្ន” ។ “ថ្មីៗ នេះ ក្រសួងការពារជាតិ បានបង្កើតខ្សែទូរស័ព្ទ ពិសេសជាមួយក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃទី១ ខែមីនា ក្នុងគោលបំណងការពារការគណនាខុស ឧប្បត្តិហេតុយោធា និងការកើនឡើង ។

មន្ទីរបញ្ចកោណអាមេរិក ក៏កំពុងប្រើប្រាស់ បណ្តាញទំនាក់ទំនង ស្រដៀងគ្នា ជាមួយទីក្រុងមូស្គូ ក្នុងប្រទេសស៊ីរី រួចហើយ ដែលរុស្ស៊ី បានធ្វើប្រតិបត្តិការ ប្រឆាំង ភេរវករតាមការអញ្ជើញ របស់រដ្ឋាភិបាល ទីក្រុងដាម៉ាស តាំងពីចុងឆ្នាំ ២០២១៥ ហើយម្តងម្កាលឆ្លង កាត់ផ្លូវ ជាមួយកងកម្លាំង អាមេរិក ដែលកំពុងប្រតិបត្តិការ នៅក្នុងប្រទេស ដោយគ្មាន អាណត្តិអន្តរជាតិ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top