ព័ត៌មានអន្តរជាតិ

អធិការបតីអាល្លឺម៉ង់ថា ការមិនទទួលស្គាល់អ៊ុយក្រែន ចូលទៅក្នុងអង្គការណាតូ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ

បរទេស៖ ការមិនទទួលស្គាល់អ៊ុយក្រែន និង ប្រទេស ហ្សកហ្ស៊ី ឱ្យចូលទៅក្នុងអង្គការណាតូ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ , នេះបើតាមអធិការបតីអាល្លឺម៉ង់ គឺលោក Olaf Scholz បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍ ZDF កាលពីថ្ងៃព្រហស្បតិ៍ ដោយធ្វើអត្ថាធិប្បាយអំពីជម្លោះបច្ចុប្បន្នរវាងទីក្រុងគៀវ និងរុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Scholz ទំនងជាសំដៅទៅកិច្ចប្រជុំកំពូលនៅខែមិថុនា ឆ្នាំ 2021 នៅទីក្រុងប្រ៊ុចសែល នៅពេលដែលអង្គការណាតូ បានអនុម័តសិទ្ធិរបស់អតីតសាធារណរដ្ឋសូវៀតទាំងពីរ ក្នុងការចូលរួមជាគោលការណ៍ ប៉ុន្តែមិនបានផ្តល់ពេលវេលាសម្រាប់ការចូលជាសមាជិក និងបានទទូចលើការឆ្លងកាត់ “កំណែទម្រង់” ទាំងពីរ មុនពេលដែលវាអាចកើតឡើង។

ចំណែកប្រទេសរុស្ស៊ីបានលើកឡើងពីសេចក្តីប្រាថ្នារបស់អង្គការណាតូ អំពីសមាជិកភាពទៅលើប្រទេសអ៊ុយក្រែនថាជា “បន្ទាត់ក្រហម” សម្រាប់សន្តិសុខជាតិរបស់ខ្លួន ដោយផ្តល់ឱ្យសម្ព័ន្ធមិត្ត និងសហរដ្ឋអាមេរិកនូវសំណើសម្រាប់ស្ថាបត្យកម្មសន្តិសុខអឺរ៉ុបរួមគ្នានៅក្នុងខែធ្នូ ប៉ុន្តែទាំងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប្រ៊ុចសែល បាននិយាយថា «ទេ»៕

ប្រែសម្រួលៈ ណៃ តុលា

To Top