បរទេស៖ ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky បានអំពាវនាវឱ្យ មានសាមគ្គីភាព នៅក្នុងសារមួយ ដែលត្រូវបានផ្សព្វផ្សាយ ទៅកាន់មនុស្សរាប់ពាន់នាក់ ដែលបានប្រមូលផ្តុំគ្នា នៅក្នុងទីក្រុងនានា ទូទាំងទ្វីបអឺរ៉ុប កាលពីថ្ងៃសុក្រ។
យោងតាមសារព័ត៌មាន Axios ចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Zelenskyនៅក្នុងសុន្ទរកថា ដែលបានធ្វើឡើងក្នុងរយៈពេល ជាងមួយសប្តាហ៍ បន្ទាប់ពីប្រទេសរុស្ស៊ី បានចាប់ផ្តើមការឈ្លានពាន អ៊ុយក្រែន ដោយមិនមានហេតុផល គឺបាននិយាយថាប្រសិនបើអ៊ុយក្រែន ដួល នោះ “អឺរ៉ុបក៏នឹងមិនអាចឈរ បាននោះដែរ” ។
លោកបានបន្ថែមថា « បើយើងដួលអ្នកនឹងដួល ដូច្នេះសូមកុំនៅស្ងៀម កុំចាំមើលរឿងនេះ នឹងភ្នែក»។អ្វីដែលពួកគេកំពុងនិយាយ «ប្រសិនបើយើងឈ្នះ ហើយខ្ញុំប្រាកដថាយើងនឹងឈ្នះវា នឹងជាជ័យជម្នះសម្រាប់ពិភពលោក ប្រជាធិបតេយ្យទាំងមូល»៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
