វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃសៅរ៍ ទី០៥ ខែមីនា ឆ្នាំ២០២២នេះថា លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានដល់ប្រាប់ BBC ថា លោកជឿជាក់ថា អ៊ុយក្រែន អាចឈ្នះសង្គ្រាមរបស់ខ្លួនជាមួយ រុស្ស៊ី ។

លោកមិនអាចអះអាងថា ជម្លោះនឹងអូសបន្លាយ រហូតដល់ពេលណានោះទេ ប៉ុន្តែលោកបានទទូចថា ការបរាជ័យរបស់អ៊ុយក្រែន មិនអាចជៀសរួចនោះឡើយ ។
លោក Blinken បានសរសើរ “ភាពធន់មិនធម្មតា” របស់ប្រជាជនអ៊ុយក្រែន ។
លោកបានថ្លែងថា “ប្រសិនបើវាជាចេតនារបស់ទីក្រុងម៉ូស្គូ ដើម្បីព្យាយាមវិធីណាមួយ ដើម្បីផ្តួលរំលំរដ្ឋាភិបាល និងដំឡើងរបបអាយ៉ងរបស់ខ្លួន ប្រជាជនអ៊ុយក្រែន៤៥លាននាក់ នឹងបដិសេធវិធីមួយឬផ្សេងទៀត” ។
លោកបានឲ្យដឹងទៀតថា សង្គ្រាមមិនទាន់រលត់ទៅនោះទេ ដូចប្រធានាធិបតីរុស្ស៊ី ប្លាឌីមៀ ពូទីន ប្រហែលជាបានគ្រោងទុក ។
ការតស៊ូយ៉ាងតឹងរ៉ឹង ដោយកងកម្លាំងអ៊ុយក្រែន បានបន្តរារាំងការរីកចំរើនរបស់រុស្ស៊ី នៅទូទាំងប្រទេសនៅថ្ងៃទី៩ នៃការលុកលុយ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
