ព័ត៌មានអន្តរជាតិ

Update: មហាសេដ្ឋី Elon Musk នឹងប្រើផ្កាយរណប Starlink រារាំងតែសារព័ត៌មានរុស្ស៊ីណា ដែលមានភាពគំរាមកំហែងតែប៉ុណ្ណោះ

បរទេស៖ មហាសេដ្ឋី Elon Musk បានប្តេជ្ញាកាលពីថ្ងៃសុក្រថា សេវាអ៊ីនធឺណិតរបស់ SpaceX Starlink របស់គាត់នឹងបិទការផ្សាយ របស់ព័ត៌មានរុស្ស៊ី “ដែលស្ថិតនៅក្រោមការគំរាមកំហែង” បន្ទាប់ពីលោកត្រូវបានចោទប្រកាន់ថា ត្រូវបានបញ្ជាដោយរដ្ឋាភិបាល ដែលមិនបញ្ចេញឈ្មោះ ដើម្បីឱ្យត្រួតពិនិត្យប្រភព ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសរុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Elon Musk បានអះអាងនៅក្នុងការបង្ហោះ Twitter ថា ផ្កាយរណប Starlink “ត្រូវបានប្រាប់ដោយ រដ្ឋាភិបាលមួយចំនួន (មិនមែនអ៊ុយក្រែន) ឱ្យបិទប្រភពព័ត៌មានរុស្ស៊ី” ។

លោកបានសន្យាថា «យើងនឹងមិនធ្វើដូច្នេះទេ លុះត្រាតែមានការគំរាមកំហែង។ “សុំទោសដែលជា អ្នកនិយាយដោយសេរី»។

បន្ទាប់ពីមនុស្សម្នាក់បានរិះគន់លោក Musk និងបានចោទប្រកាន់ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីថា ជា “ការឃោសនា” មកនោះ ស្រាប់តែមហាសេដ្ឋីបានឆ្លើយតបថា “ប្រភពព័ត៌មានទាំងអស់ គឺជាការឃោសនាដោយផ្នែកខ្លះ ច្រើនជាងអ្នកដទៃទៀត” ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top