ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ផ្អាកជម្លៀសប្រជាជន នៅទីក្រុងចំនួន២ ក្រោយរុស្ស៊ី រំលោភលើបទឈប់បាញ់ ដែលទើបព្រមព្រៀងគ្នា

គៀវ៖ អ៊ុយក្រែន កំពុងផ្អាកការជម្លៀសជនស៊ីវិលនៅក្នុងទីក្រុង Mariupol ភាគអាគ្នេយ៍ប្រទេស ដោយមន្ត្រីអ៊ុយក្រែន បានឲ្យដឹងថា រុស្ស៊ី បានរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ ដែលខ្លួនបានប្រកាស សម្រាប់ទាំងទីក្រុង Mariupol និងទីក្រុងភាគខាងកើត នៃទីក្រុង Volnovakha នេះបើយោងតាមសារព័ត៌មាន Associated Press បានរាយការណ៍។

អនុប្រធានការិយាល័យ ប្រធានាធិបតីអ៊ុយក្រែន លោក Kyrylo Tymoshenko បានលើកឡើងថា “ភាគីរុស្ស៊ី មិនប្រកាន់ខ្ជាប់នូវបទឈប់បាញ់នោះទេ ហើយបានបន្តបាញ់ទៅលើ Mariupol ខ្លួនឯង និងតំបន់ជុំវិញ” ។ “ការពិភាក្សាជាមួយ សហព័ន្ធរុស្ស៊ី កំពុងបន្តទាក់ទងនឹងការ បង្កើតបទឈប់បាញ់ និងធានាឱ្យមាន ច្រករបៀងមនុស្សធម៌ ដែលមានសុវត្ថិភាព”។

លោក Serhiy Orlov អភិបាលរងក្រុង Mariupol ក៏បានប្រាប់ BBC ថា អ្នកស្រុកមិនអាចចាកចេញបានទេ ដោយសារបទឈប់បាញ់ ត្រូវបានខូចបាត់ទៅហើយ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top