បរទេស៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយទៅកាន់ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken តាមទូរស័ព្ទកាលពីថ្ងៃសៅរ៍ ក្នុងពេលដែល Blinken ស្នើថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ចង់ឱ្យប្រទេសជាច្រើនទៀតដាក់ទណ្ឌកម្មរុស្ស៊ី សម្រាប់ការវាយលុកយោធារបស់ខ្លួន ប្រឆាំងនឹងអ៊ុយក្រែន ដោយព្រមានប្រឆាំង នឹងការប៉ុនប៉ងណាមួយ ដើម្បីធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមការអាន របស់ក្រសួងការបរទេសអាមេរិក លោក Blinken បានប្រាប់លោក Wang ថា “ពិភពលោកកំពុងឃ្លាំមើល ដើម្បីមើលថាតើប្រទេសណា ដែលក្រោកឈរឡើង សម្រាប់គោលការណ៍ជាមូលដ្ឋាននៃសេរីភាព ការសម្រេចចិត្តដោយខ្លួនឯង និងអធិបតេយ្យភាព” ហើយថា “ពិភពលោកកំពុងធ្វើសកម្មភាព ដោយឯកច្ឆន្ទដើម្បីបដិសេធ និងឆ្លើយតបនឹងការឈ្លានពានរបស់រុស្ស៊ី ដោយធានាថា ក្រុងម៉ូស្គូនឹងបង់ថ្លៃខ្ពស់»។
ការសន្ទនានេះបានកើតឡើង ក្នុងអំឡុងពេលធ្វើដំណើរដោយ Blinken ទៅកាន់អឺរ៉ុបខាងកើត ដែលមានបំណងបង្ហាញ ពីការរួបរួមរវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូ និងសហភាពអឺរ៉ុប។ រដ្ឋបាលលោក Biden ដែលធ្វើសកម្មភាពរួម ជាមួយមេដឹកនាំអឺរ៉ុប បានដាក់ចេញទណ្ឌកម្មសេដ្ឋកិច្ច លើទីក្រុងមូស្គូ ខណៈពេលដែលកំពុងផ្តល់អាវុធ ដល់យោធាអ៊ុយក្រែន។ ទាំងប្រធានាធិបតីអាមេរិក Joe Biden និងអគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg បានច្រានចោលយ៉ាងច្បាស់ នូវអន្តរាគមន៍យោធានៅអ៊ុយក្រែន៕ ប្រែសម្រួលៈ ណៃ តុលា