ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ចាប់ផ្ដើមជម្លៀសពលរដ្ឋ ចេញពីទីក្រុងកំពង់ផែ Mariupol ភាគខាងកើតប្រទេស

គៀវ៖ ប្រភពព័ត៌មានពីមន្ត្រីម្នាក់ បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន កាលពីថ្ងៃអាទិត្យបានចាប់ផ្តើម ជម្លៀសជនស៊ីវិលចេញពីទីក្រុង Mariupol ដែលជាទីក្រុងកំពង់ផែក្នុងទីក្រុង Donetsk នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រធានរដ្ឋបាលយោធាក្នុងតំបន់ Donetsk លោក Pavlo Kyrylenko បានសរសេរនៅលើសង្គមហ្វេសប៊ុក ឲ្យដឹងថា ការជម្លៀសចាប់ផ្តើមនៅពាក់កណ្តាលអធ្រាត្រ ម៉ោងក្នុងស្រុក (1000 GMT)។ ទីភ្នាក់ងារសារព័ត៌មានអ៊ុយក្រែន UNIAN បានរាយការណ៍ថា រថយន្តក្រុងកំពុងធ្វើដំណើរ ទៅកាន់ទីក្រុង Mariupol ដើម្បីជម្លៀសជនស៊ីវិល។

មុននេះ កងកម្លាំងរុស្ស៊ី បានឲ្យដឹងថា ពួកគេនឹងសង្កេតមើលបទឈប់បាញ់ នៅតំបន់ខ្លះនៃប្រទេសអ៊ុយក្រែន ចាប់ពីម៉ោង ១០ព្រឹក ម៉ោងនៅទីក្រុងម៉ូស្គូ នៅថ្ងៃសៅរ៍ ដើម្បីជួយសម្រួល ដល់ការជម្លៀសជនស៊ីវិល តាមច្រករបៀងមនុស្សធម៌។

ក្នុងអំឡុងពេល នៃកិច្ចចរចាសន្តិភាពជុំទីពីរ របស់ភាគីទាំងពីរ កាលពីថ្ងៃព្រហស្បតិ៍ អ្នកចរចារុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នា ដើម្បីបង្កើតច្រករបៀងមនុស្សធម៌ ដើម្បីចាកចេញពីជនស៊ីវិល និងបញ្ឈប់ជាបណ្តោះអាសន្ន នូវអរិភាពនៅតាមផ្លូវជម្លៀស៕ ប្រែសម្រួល ឈូក បូរ៉ា

To Top