បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានបញ្ជាក់ថា អ៊ុយក្រែនមានផែនការមួយ ប្រសិនបើប្រធានាធិបតី Volodymyr Zelensky ស្លាប់ក្នុងជម្លោះជាមួយរុស្ស៊ី។
យោងតាមសារព័ត៌មាន INSIDER ចេញផ្សាយនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Zelensky បានស្ថិតនៅជួរមុខ នៃការការពារជាតិអ៊ុយក្រែន ប្រឆាំងនឹងរុស្ស៊ី ទោះបីជាមានរបាយការណ៍ អំពីការប៉ុនប៉ងធ្វើឃាតមួយ និងការវាយប្រហារ នៅជិតលំនៅដ្ឋានប្រធានាធិបតី របស់លោកយ៉ាងណាក៏ដោយ។
លោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយនៅលើសារព័ត៌មាន CBS News ថា “ប្រជាជនអ៊ុយក្រែន មានផែនការសមស្រប ដែលខ្ញុំនឹងមិននិយាយអំពី ឬចូលទៅក្នុងសេចក្តីលម្អិតណាមួយ ដើម្បីធ្វើឱ្យប្រាកដថា មានអ្វីដែលយើងនឹងហៅថា ការបន្តរបស់រដ្ឋាភិបាលមួយ ឬវិធីមួយផ្សេងទៀត ហើយខ្ញុំសូមទុកវាឱ្យនៅនោះ។
ប្រធានសន្តិសុខ និងការពារជាតិអ៊ុយក្រែន បាននិយាយកាលពីសប្តាហ៍មុនថា កងកម្លាំងអ៊ុយក្រែនបានរារាំង ផែនការធ្វើឃាតលោក Zelensky ដោយមានជំនួយពីសមាជិក នៃសេវាកម្មសន្តិសុខរបស់រុស្ស៊ី៕ ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
