ព័ត៌មានអន្តរជាតិ

អង់គ្លេស បដិសេធមិនព្រមលប់ចោល ទិដ្ឋាការចំពោះពលរដ្ឋអ៊ុយក្រែន នៅឡើយទេ

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT.com កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានធ្វើការបដិសេធចំពោះការអំពាវនាវ ដែលបានសុំឲ្យអង់គ្លេស ក្នុងការបើកទ្វាទទួលយកក្រុមជនភៀសខ្លួន ជនជាតិអ៊ុយក្រែនដែលកំពុងគេច ចេញពីសង្គ្រាមនិងចង់បន្តរស់នៅ ក្នុងប្រទេសអង់គ្លេស។

ថ្លែងកាលពីថ្ងៃចន្ទលោក Johnson បានធ្វើការការពារចំពោះជំហ របស់រដ្ឋាភិបាលខ្លួនថា៖ អង់គ្លេស គឺជាប្រទេសដែលមានចិត្តសប្បុរសធម៍បំផុត ប៉ុន្តែយើងត្រូវតែរក្សា ដំណើរការត្រួតពិនិត្យឲ្យបាត្រឹមត្រូវ និងម៉ត់ចត់បំផុតចំពោះជនទាំងឡាយណា ដែលអះអាងថា ខ្លួនជាជនភៀសខ្លួនចេញ ពីប្រទេសអ៊ុយក្រែន។

លោកនាយករដ្ឋមន្ត្រីបន្តថា៖ ខ្ញុំគិតថាវាគឺជារឿងដ៏រសើបបំផុត ខណៈដែលស្ថានភាពកំពុងកើតឡើង នៅក្នុងនៅអ៊ុយក្រែន បច្ចុប្បន្នប៉ុន្តែយើងត្រូវតែធ្វើឲ្យ ច្បាស់លាស់ថាអ្នកណា ខ្លះជាអ្នកមានបំណងចង់ មករស់នៅក្នុងប្រទេសរបស់យើង។

គួរឲ្យដឹងដែរថា យោងតាមការព្យាករណ៍របស់ មន្ត្រីជំនាញខាងជនភៀសខ្លួន របស់យូអិនបានបញ្ជាក់ថា វិបត្តិនៅអ៊ុយក្រែនបច្ចុប្បន្ន បានធ្វើឲ្យពលរដ្ឋប្រមាណជា ១,៥លាននាក់មកហើយ ដែលបានធ្វើការគេចខ្លួនចេញ ពីប្រទេសកំណើតគិត ចាប់តាំងតែពីថ្ងៃទី២៤ ខែកុម្ភៈមក ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top