ព័ត៌មានអន្តរជាតិ

ការសម្រេចចិត្ដ ផ្នែកនយោបាយ ពិតជាត្រូវការដើម្បីស្ដារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

" "

វីយែន៖ លោក Enrique Mora អគ្គលេខាធិការរងនៃ សេវាកម្មសកម្មភាព ខាងក្រៅរបស់អឺរ៉ុប បានឲ្យដឹងថា ការសម្រេចចិត្តនយោបាយ ចាំបាច់ត្រូវធ្វើដើម្បីបញ្ចប់ កិច្ចចរចានៅទីក្រុងវីយែន ស្តីពីការរស់ឡើងវិញនូវ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ ។

លោក Mora បានឲ្យដឹងនៅលើបណ្ដាញ Twitter ថា “វាដល់ពេលហើយនៅប៉ុន្មានថ្ងៃខាងមុខ សម្រាប់ការសម្រេចចិត្តនយោបាយ ដើម្បីបញ្ចប់កិច្ចចរចានៅទីក្រុងវីយែន” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

" "

លោក Mora កំពុងដើរតួជាអ្នកសម្របសម្រួល របស់សហភាពអឺរ៉ុប ក្នុងការចរចានៅទីក្រុងវីយែន។ ការអត្ថាធិប្បាយរបស់លោក បានធ្វើឡើង ខណៈដែលអ្នកនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh បានឲ្យដឹងនៅក្នុងទីក្រុងតេអេរ៉ង់ កាលពីថ្ងៃចន្ទថា ភាពខុសប្លែកគ្នាតិចតួច នៅតែមានរវាងអ៊ីរ៉ង់ និងលោកខាងលិច។

" "

លោក Khatibzadeh បានលើកឡើងថា “ប្រសិនបើវិធីសាស្រ្តរបស់សហរដ្ឋអាមេរិក សមហេតុផល កិច្ចព្រមព្រៀងឆាប់រហ័សមួយ គឺអាចរកបាន” ។ ទោះបីជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់នឹងមិនទទួលយក ឬប្រកាន់ខ្ជាប់នូវពេលវេលាកំណត់ សម្រាប់ការចរចាឡើយ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top