ព័ត៌មានអន្តរជាតិ

ឃុំខ្លួនចិន ៣នាក់ ជាប់ពាក់ព័ន្ធនឹងការ ជួញដូរគ្រឿងញៀន

ភ្នំពេញ៖ ជនជាតិចិនចំនួន៣នាក់ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ ត្រូវបានចៅក្រមស៊ើបសួរ ខេត្តសាលាដំបូងខេត្តព្រះសីហនុ បង្គាប់ឱ្យឃុំខ្លួន បណ្ដោះអាសន្ននៅក្នុងពន្ធនាគារ ដើម្បីរងចាំ ដោះស្រាយតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀន ប្រព្រឹត្ត ស្ថិតនៅក្រុម០៥ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។

យោងតាមរបាយការណ៍របស់ សមត្ថកិច្ចក្រុងព្រះសីហនុបានឲ្យដឹងថា ជនត្រូវចោទទាំង៣នាក់ មានឈ្មោះ ៖ ទី១-ឈ្មោះ JIN CHAO BIN ភេទប្រុស ជនជាតិចិន មុខរបរ មិនពិតប្រាកដ , ទី២-ឈ្មោះ LIANG TING ភេទប្រុស ជនជាតិចិន , និង ទី៣-ឈ្មោះ WANG JIAN WEI ភេទប្រុស ជនជាតិចិន ។

ពួកគេត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ: រក្សាទុក និង ជួញដូរ ដោយខុសច្បាប់ តាមបញ្ញត្តិមាត្រា ៤០ នៃ ច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងញៀន។

ពួកគេ ត្រូវកម្លាំងនគរបាលចាប់ខ្លួន កាលពីថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០២២ នៅក្រុម៥ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលដកហូតបានគ្រឿងញៀន ប្រភេទម៉ាទឹកកក ចំនួន០៤កញ្ចប់, កញ្ឆាក្រៀមចំនួន១កញ្ចប់, ថ្នាំគ្រាប់អក្សWY ចំនួន៦៩គ្រាប់, ថ្នាំដបពណ៌ទឹកមាសចំនួន២៨ដប, ថ្នាំគ្រាប់ពណ៌ប្រផះចំនួន២គ្រាប់, ជញ្ជីងថ្លឹងថ្នាំញៀនចំនួន២គ្រឿង, កាំភ្លើងខ្លីម៉ាកSIG SAUER មួយដើម, បំពង់ជក់ចំនួន២ ដប , ថង់វិចខ្ចប់ថ្នាំញៀនមួយចំនួន, ទូរស័ព្ទចំនួន៧ គ្រឿង, រថយន្ត ចំនួន១គ្រឿង៕

ដោយ: លីហ្សា

To Top