បរទេស ៖ មន្ទីរបញ្ចកោណបាននិយាយថា ផែនការដែលអាមេរិក នឹងផ្ទេរយន្តហោះ ដែលគ្រប់គ្រងដោយប៉ូឡូញ ទៅឱ្យប្រទេសអ៊ុយក្រែន គឺប្រថុយ នឹងការអូសទាញអង្គការណាតូ ដោយផ្ទាល់ទៅ ក្នុងជម្លោះយោធា រវាងទីក្រុងគៀវ និងទីក្រុងមូស្គូ ខណៈដែលខ្លួន ហាក់ដូចជាបដិសេធ កិច្ចព្រមព្រៀង ដែលស្នើឡើងដោយប៉ូឡូញ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា កាលពីថ្ងៃអង្គារ ប្រទេសប៉ូឡូញ បានប្រកាសថា ខ្លួនត្រៀមខ្លួនជាស្រេច ក្នុងការដាក់ពង្រាយយន្តហោះចម្បាំង MiG-29 របស់ខ្លួនភ្លាមៗ ដោយមិនគិតថ្លៃ ទៅកាន់មូលដ្ឋានណាតូក្នុងប្រទេសអាល្លឺម៉ង់ ហើយប្រគល់ វាទៅឱ្យយោធាសហរដ្ឋអាមេរិក ។ ជាថ្នូរមកវិញ ទីក្រុងវ៉ាស៊ីនតោន នឹងផ្តល់ឱ្យទីក្រុងវ៉ារស្សាវ៉ា (ប៉ូឡូញ) នូវ “យន្តហោះ ដែលបានប្រើជាមួយនឹងសមត្ថភាព ប្រតិបត្តិការដែលត្រូវគ្នា” ដើម្បីបំពេញបន្ថែមកងនាវារបស់ខ្លួន ។
ឆ្លើយតបទៅ នឹងកិច្ចព្រមព្រៀង ដែលបានស្នើឡើងនៅពេលក្រោយ កាលពីថ្ងៃអង្គារ មន្ទីរបញ្ចកោណ បានផ្តល់សញ្ញាថា ខ្លួនមានការស្ទាក់ស្ទើរ ក្នុងការដើរតួនាទីណា មួយនៅក្នុងកិច្ចការនេះ ៕
ប្រែសម្រួលៈ ណៃ តុលា