ព័ត៌មានអន្តរជាតិ

Update: អាល្លឺម៉ង់ មិនអាចធ្វើដូចអាមេរិក និងអង់គ្លេសឡើយ ព្រោះមួយភាគបី នៃការនាំចូលប្រេង នៅអាល្លឺម៉ង់ គឺមកពីរុស្ស៊ី

បរទេស៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសអាល្លឺម៉ង់ នឹង “មិនអាចធ្វើដំណើរបានឡើយ” ប្រសិនបើគ្មានការនាំចូលប្រេងពីរុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ខណៈពេលដែលចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានប្រកាសថា ពួកគេនឹងឈប់ទិញប្រេង ពីទីក្រុងមូស្គូមកនោះ ប្រទេសអាល្លឺម៉ង់ មានការពឹងផ្អែកខ្លាំងលើរុស្ស៊ី។

លោកស្រី Baerbock បានប្រាប់បណ្តាញវីដេអូ របស់កាសែត Bild ថា “មួយភាគបី នៃការនាំចូលប្រេងរបស់យើង គឺមកពីប្រទេសរុស្ស៊ី” ។ “ប្រសិនបើយើងបញ្ឈប់វាភ្លាមៗ នោះថ្ងៃស្អែក យើងនឹងមិនអាចដំណើរការ នៅក្នុងប្រទេសអាល្លឺម៉ង់ បានទៀតទេ”។

លោកស្រី Baerbock បានបន្តទៀតថា “យើងកំពុងព្យាយាមធ្វើអ្វីគ្រប់យ៉ាង ដែលយើងអាចធ្វើបាន ដើម្បីបញ្ឈប់សង្រ្គាមនេះ” ដោយសំដៅលើជម្លោះ ដែលកំពុងបន្តរវាងអ៊ុយក្រែន និងរុស្ស៊ី មុននេះអះអាងថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បច្ចុប្បន្នគឺ “មិនអាចបញ្ឈប់បាន” ៕ ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top