ព័ត៌មានអន្តរជាតិ

Update៖ វ៉ាស៊ិនតោន ព្រមានថារុស្ស៊ី អាចវាយប្រហារអ៊ុយក្រែន ដោយអាវុធគិមី នាពេលខាងមុខ

បរទេស៖ សេតវិមានអាមេរិក បានព្រមានថានៅក្នុងជម្លោះ ជាមួយនឹងអ៊ុយក្រែន លើកនេះប្រទេសរុស្ស៊ី អាចនឹងបន្ថែមការវាយប្រហារថ្មីមួយទៀត តាមរយៈអាវុធគិមី ហើយបានស្នើឲ្យគ្រប់គ្នា មានការប្រុងប្រយ័ត្ន
កម្រិតខ្ពស់បំផុត។

មន្ត្រីជាន់ខ្ពស់ របស់សេតវិមានលោកស្រី Jen Psaki បានលើកឡើងថាការអះអាង ដោយរស្ស៊ីកន្លងមក ដោយចោទប្រកាន់អាមេរិកថា បានប្រើប្រាស់មន្ទីរពិសោធ នៅអ៊ុយក្រែន ដើម្បីផលិតអាវុធគិមី គឺជារឿងប្រឌិត
ដែលគ្មានការគិតគូរពិចារណា នោះឡើយ។

ការលើកឡើងនេះ ធ្វើឡើង បន្ទាប់ពីអឺរ៉ុប ក៏បានធ្វើការបង្ហាញអំពីក្តីព្រួយបារម្ភ ដូចគ្នានេះដែរ ហើយពួកគេបាននិយាយថា ដោយសារតែកន្លងមក អាវុធគិមីត្រូវបានប្រើប្រាស់ ជាច្រើនរួចមកហើយ នៅក្នុងជម្លោះដែលមានរុស្ស៊ី
ចូលរួមដូចជានៅប្រទេសស៊ីរីជាដើម។

ប្រភពដដែល ក៏បានព្រមានដែរថា ប្រសិនបើអាវុធនេះ ពិតជាត្រូវបានប្រើប្រាស់មែននោះ វានឹងអាចធ្វើឱ្យមានការបំផ្លិចបំផ្លាញ ធំធេងនិងច្រើនជាងគ្រឿងផ្ទុះធម្មតា ដែលមានទំហំប្រហាក់ប្រហែលគ្នា ហើយអាចជះឥទ្ធិពលយ៉ាង ធ្ងន់ធ្ងរដល់មនុស្ស ដែលស្ថិតនៅក្នុងរង្វង់ នៃការផ្ទុះរបស់ពួកគេជាមិនខាន៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top