ព័ត៌មានអន្តរជាតិ

អាមេរិក ៖ បុរសដំបូងគេ ដែលប្តូរដាក់បេះដូងជ្រូក បានស្លាប់ហើយ ក្រោយវះកាត់ប្តូរបាន២ខែ

បរទេស ៖ មន្ទីរពេទ្យ Maryland ដែលធ្វើការវះកាត់ បានប្រកាសកាលពីថ្ងៃពុធថា មនុស្សដំបូង ដែលបានទទួលការប្តូរបេះដូង ដោយដាក់បេះដូងជ្រូក គឺបានស្លាប់ហើយ ពោលគឺមានរយៈពេល២ខែ បន្ទាប់ពីការពិសោធន៍ដំបូង។

យោងតាមសារព័ត៌មាន abc News ចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក David Bennett អាយុ 57 ឆ្នាំបានទទួលមរណភាព កាលពីថ្ងៃអង្គារនៅឯមជ្ឈមណ្ឌល វេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យ Maryland ។ គ្រូពេទ្យមិនបានប្រាប់ពីមូល ហេតុពិតនៃការស្លាប់នោះទេ ដោយគ្រាន់តែនិយាយថា ស្ថានភាពរបស់គាត់បានចាប់ផ្តើម កាន់តែយ៉ាប់យ៉ឺនប៉ុន្មានថ្ងៃមុននេះ ។

កូនប្រុសរបស់ Bennett បានសរសើរមន្ទីរពេទ្យ សម្រាប់ការផ្តល់ការពិសោធន៍ ចុងក្រោយដោយនិយាយថា គ្រួសារសង្ឃឹមថា វានឹងជួយដល់កិច្ចខិតខំប្រឹងប្រែង បន្ថែមទៀត ដើម្បីបញ្ចប់ការខ្វះខាត សរីរាង្គនេះ។

វេជ្ជបណ្ឌិត ដែលមានបទពិសោធន៍ជាច្រើនទស្សវត្សរ៍ បានស្វែងវិធីដើម្បីប្រើប្រាស់ សរីរាង្គសត្វសម្រាប់ការសង្គ្រោះជីវិតមនុស្ស ។ Bennett ដែលជាជាងជួសជុលម្នាក់ មកពី Hagerstown រដ្ឋ Maryland គឺជាបេក្ខជនសម្រាប់ ការប៉ុនប៉ងថ្មីបំផុតនេះ ដោយសារតែគាត់ប្រឈម នឹងការស្លាប់មួយចំនួន – មិនមានសិទ្ធិទទួលបានការប្តូរ បេះដូងមនុស្ស នៅលើគ្រែអ្នកជំងឺ និងជំនួយជីវិត និង ជម្រើសផ្សេងទៀត៕

ប្រែសម្រួលៈ ណៃ តុលា

To Top