ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសរុស្ស៊ីថា រុស្ស៊ី មិនបានស្វែង រកការផ្លាស់ប្តូរ របបនៅក្នុងប្រទេស អ៊ុយក្រែនឡើយ

បរទេស ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយចំពេលយុទ្ធនាការ យោធា ដែលកំពុងបន្តនៅ ក្នុងរដ្ឋជិតខាងថា រដ្ឋាភិបាលទីក្រុងមូស្គូ មិនមានបំណង ចង់ផ្តួលរំលំ របបដឹកនាំបច្ចុប្បន្ន នៅក្នុងប្រទេសអ៊ុយក្រែននោះទេ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹង ដោយផ្អែកតាមការលើកឡើង របស់លោកស្រី Zakharova បានប្រាប់អ្នកយកព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មានជាទៀង ទាត់កាលពីថ្ងៃពុធថា ប្រតិបត្តិការយោធា មិនត្រូវបានដឹកនាំប្រឆាំង នឹងប្រជាជន ស៊ីវិលនោះទេ “គោលបំណងរបស់ខ្លួន គឺមិនរាប់បញ្ចូលការ កាន់កាប់អ៊ុយក្រែន ការបំផ្លាញភាពជារដ្ឋរបស់ខ្លួន ឬការផ្តួលរំលំរដ្ឋាភិបាល បច្ចុប្បន្នឡើយ ។

អ្នកនាំពាក្យរូបនេះបាន រំលឹកឡើងវិញថា ទីក្រុងមូស្គូចង់ការពារ សាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk ដែលបានបំបែកចេញពី អ៊ុយក្រែនភ្លាមៗបន្ទាប់ពីរដ្ឋប្រហារឆ្នាំ 2014 នៅទីក្រុងគៀវ ។ លោកស្រីបានបន្ថែមថា រុស្ស៊ីស្វែងរក “ការគ្មានយោធា របស់អ៊ុយក្រែន។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីរូបនេះ ក៏បានចោទប្រកាន់ណាតូថា បានផ្តល់សព្វាវុធយ៉ាងច្រើន ដល់ប្រទេសអ៊ុយក្រែន ដែលនេះបានបង្កើត “ការគំរាមកំហែងផ្នែកយោធា” ដល់ទីក្រុងម៉ូស្គូ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top