ព័ត៌មានអន្តរជាតិ

អាមេរិក ព្រមានចិន ជុំវិញការធ្វើពាណិជ្ជកម្ម ជាមួយរុស្ស៊ី

បរទេស ៖ ប្រសិនបើក្រុមហ៊ុនបច្ចេកវិទ្យាចិន បំពានលើទណ្ឌកម្ម របស់អាមេរិក ហើយបន្តការនាំចេញ ផលិតផលពាក់កណ្តាលចម្លង (semiconductors) ទៅកាន់ប្រទេសរុស្ស៊ី និងបេឡារុស្ស រដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោន អាចនឹងសងសឹក ដោយកាត់ផ្តាច់ពួកគេ ចេញពីការផ្គត់ផ្គង់សំខាន់ៗ ។ នេះបើតាមរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម អាមេរិក លោកស្រី Gina Raimondo បានព្រមានបែបនេះ ក្នុងបទសម្ភាសន៍ ជាមួយកាសែត New York Times កាលពីថ្ងៃអង្គារ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ជាពិសេស លោកស្រី Gina Raimondo បានគំរាមដល់សាជីវកម្ម អន្តរជាតិផលិត Semiconductor (SMIC) ដែលជាក្រុមហ៊ុន ផលិតបន្ទះឈីប ដ៏ធំរបស់រដ្ឋមួយផ្នែក របស់ទីក្រុងប៉េកាំង ។

បើតាមលោកស្រី Raimondo គឺ “ពួកគេមានផលប្រយោជន៍ផ្ទាល់ខ្លួន របស់ពួកគេក្នុងការ មិនផ្គត់ផ្គង់ វត្ថុនេះទៅប្រទេសរុស្ស៊ី ។ ដូច្នេះ គេមិនធ្វើដោយសុចចិត្តនោះទេ ។ វានឹងមានការបំផ្លិចបំផ្លាញ ដល់សមត្ថភាពរបស់ប្រទេសចិន ក្នុងការផលិតបន្ទះឈីបទាំងនេះ”

រដ្ឋមន្រ្តីពាណិជ្ជកម្ម អាមេរិករូបនេះ ក៏បានព្រមានថា ការប៉ុនប៉ងណាមួយពី SMIC ដើម្បីបដិសេធ ការហាម ប្រាម របស់សហរដ្ឋអាមេរិក លើការធ្វើពាណិជ្ជកម្ម ជាមួយរុស្ស៊ី គឺនឹងបង្ខំ ឱ្យទីក្រុងវ៉ាស៊ីនតោន ដាក់កម្រិតលើការចូលដំណើរ ការរបស់ក្រុមហ៊ុនទៅកាន់កម្មវិធីទំនើបបំផុត របស់អាមេរិក ដែលមានសារៈសំខាន់ សម្រាប់ក្រុមហ៊ុនផលិត ៕ប្រែសម្រួលៈ ណៃ តុលា

To Top