ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីក្រសួងការបរទេសរុស្សី និងអ៊ុយក្រែន ធ្វើដំណើរដល់តួកគីមុនជំនួបគ្នា

បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេសរុស្សីលោក Sergey Lavrov និងសមភាគីរដ្ឋមន្ត្រី ក្រសួងការបរទេសអ៊ុយក្រែនលោក Dmytro Kuleba ត្រូវបានគេដឹងថា ធ្វើដំណើរមកដល់ប្រទេសតួកគី ហើយមុនជំនួបគ្នា ជាបន្ទាន់មួយរវាងគ្នា។

ក្រសួងការបរទេសរុស្សី បានអះអាងថាលោក Sergey Lavrov បានធ្វើដំណើរចាកចេញ ពីប្រទេសរុស្សីកាលពីថ្ងៃពុធដើម្បីទៅដល់ ទីក្រុងអង់ការ៉ាហើយ ជំនួបគ្នាបានធ្វើឡើង កាលពីយប់ថ្ងៃព្រហស្បតិ៍ នៅសណ្ឋាគារ Regnum Carya Hotel។

អ្នកនាំពាក្យរបស់ ក្រសួងការបរទេសអ៊ុយក្រែនលោក Oleg Nikolenko បានអះអាងថាលោក Kuleba បានធ្វើដំណើរមកដល់សណ្ឋាគារផងដែរ នៅមុនជំនួបគ្នាលើកនេះ។

គួររំលឹកដែរ ថាកាលពីថ្ងៃចន្ទរដ្ឋមន្ត្រី ក្រសួងការបរទេសតួកគីលោក Mevlut Cavusoglu បានប្រកាសអំពីជំនួបគ្នានេះដោយបញ្ជាក់ថា ជាជំនួបដើម្បីបញ្ហាសន្តិភាព និងឆ្ពោះទៅរកស្ថេរភាពរវាងប្រទេសទាំងពីរ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top