ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ទីក្រុងមូស្គូ មានចំណាប់ អារម្មណ៍ ក្នុងការធ្វើកិច្ចចរចាសន្តិភាព បន្ទាប់ជាមួយក្រុងគៀវ ឱ្យបានឆាប់តាម ដែលក្រុមអ្នកចរចា អ៊ុយក្រែន ត្រៀមខ្លួនជាស្រេច ។
លោក Peskov បានប្រាប់សន្និសីទ សារព័ត៌មានប្រចាំថ្ងៃថា ប្រទេសរុស្ស៊ី បានបង្ហាញពីជំហររបស់ខ្លួន យ៉ាងច្បាស់ទៅកាន់ភាគីអ៊ុយក្រែន ក្នុងអំឡុងពេលការចរចា ៣លើកមុន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានប្រចាំសប្តាហ៍ថា “យើងជំរុញឱ្យភាគីអ៊ុយក្រែន ខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីធានាឱ្យមានការជម្លៀស ជនស៊ីវិលដោយសុវត្ថិភាព ។
លោកស្រីបានលើកឡើងថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានធ្វើដំណើរទៅកាន់ទីក្រុង Antalya របស់ប្រទេសតួកគី នៅថ្ងៃពុធ ដើម្បីចូលរួមកិច្ចប្រជុំ ជាមួយសមភាគីអ៊ុយក្រែនលោក Dmytro Kuleba នៅថ្ងៃព្រហស្បតិ៍ ៕
ប្រែសម្រួល ឈូក បូរ៉ា