ព័ត៌មានអន្តរជាតិ

អាមេរិក ប្លន់សម្ព័ន្ធមិត្តអឺរ៉ុប របស់ខ្លួន លើបម្រាម ថាមពលពីរុស្ស៊ី

វ៉ាស៊ីនតោន៖ រុស្ស៊ី និងអាមេរិក មិនបានបង្ហាញពីសញ្ញា នៃការឈប់ខាំក្បាលគ្នា ទៅវិញទៅមកទេ បើទោះបីជាមាន ការរីកចម្រើន ក្នុងកម្រិតជាក់លាក់មួយ នៅក្នុងកិច្ចចរចា រុស្ស៊ី-អ៊ុយក្រែន ក៏ដោយ ដោយមន្ត្រីរុស្ស៊ី បានប្រកាសពីការត្រៀមខ្លួន របស់ទីក្រុងមូស្គូ ក្នុងការឆ្លើយតប ទៅនឹងការដាក់ទណ្ឌកម្ម ដែលនឹងមានភាពរហ័សរហួន និងរសើប សម្រាប់ប្រទេសគោលដៅ បន្ទាប់ពីប៉ុន្មានម៉ោងក្រោយមក ។

សេដ្ឋវិទូបានឲ្យដឹងថា សហរដ្ឋអាមេរិក បានប្រកាសហាមប្រាមការនាំ ចូលប្រេង ឧស្ម័នធម្មជាតិ និងធ្យូងថ្មពីរុស្ស៊ី ហើយចក្រភពអង់គ្លេស បានគូសបញ្ជាក់អំពីផែនការ ដកប្រេងពីរុស្ស៊ី ខណៈដែលក្រុងវ៉ាស៊ីនតោន បានឆ្លៀតឱកាស នៃជម្លោះរុស្ស៊ី-អ៊ុយក្រែន ដើម្បីជំរុញការកាត់ផ្តាច់ សេដ្ឋកិច្ចបន្ថែមទៀត រវាងរុស្ស៊ី និងលោកខាងលិច។

ចំណាត់ការរបស់អាមេរិក ក្នុងការជំរុញសម្ព័ន្ធមិត្តអឺរ៉ុប លើការដាក់ទណ្ឌកម្ម ថាមពលប្រឆាំងនឹង រុស្សីមានហេតុផល “អាត្មានិយម” យ៉ាងខ្លាំងនៅខាងក្នុង ព្រោះថា អាមេរិកមិន ត្រឹមតែចង់ ធ្វើឱ្យយុទ្ធសាស្ត្រឯករាជ្យភាពខ្លួន ឯងរបស់អឺរ៉ុប ចុះខ្សោយដោយការ ចងទំនាក់ទំនង សេដ្ឋកិច្ចរបស់អឺរ៉ុប ជាមួយអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែក៏ប្រទេសនេះផងដែរ។

ពួកគេបានឲ្យដឹងថា ការប្រើប្រាស់ទណ្ឌកម្មដែលកំណត់ គោលដៅដោយរុស្ស៊ី ជាលេសដើម្បីពង្រីកការបង្រ្កាប យ៉ាងឃោរឃៅរបស់ខ្លួន ទៅលើប្រទេសភាគីទី៣ រួមទាំងប្រទេសចិនផងដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន People Daily។

មន្ត្រីចិនបានរំលឹកឡើងវិញ នូវជំហររបស់ពួកគេ ក្នុងការប្រឆាំង នឹងទណ្ឌកម្មឯកតោភាគី កាលពីថ្ងៃពុធ ខណៈដែលអ្នកជំនាញបានលើកឡើងថា ឱកាសមានតិចតួចណាស់ដែលការផ្គត់ផ្គង់ថាមពលរបស់ចិន នឹងមានការរំខានធ្ងន់ធ្ងរ ណាមួយជាលទ្ធផល នៃវិបត្តិថាមពលពិភពលោក បើទោះបីជាប្រទេសចិន ក៏នឹងមានអារម្មណ៍ថា មានការធ្លាក់ចុះនៃប្រេងឆៅពិភពលោក និងតម្លៃឧស្ម័ន ធម្មជាតិកើនឡើងក៏ដោយ។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក កំពុងហាមឃាត់ ការនាំចូលប្រេង ឧស្ម័នធម្មជាតិ និងធ្យូងថ្មពីរុស្ស៊ី ភ្លាមៗបន្ទាប់ពីចក្រភពអង់គ្លេស បានឲ្យដឹងថា ខ្លួននឹងបញ្ឈប់ការនាំចូលប្រេង និងផលិតផលប្រេង ពីរុស្ស៊ីនៅចុងឆ្នាំ២០២២៕

ប្រែសម្រួល ឈូក បូរ៉ា

To Top